ភ្នំពេញ៖ ម៉ុក ករុណា ឬ ករុណា ពេជ្រ ជាតារាចម្រៀងមួយដួង ល្បីល្បាញ នៅផលិតកម្ម ថោន និងសល់មិនតិចខ្ទង់លានដុល្លារ ពីសិល្បៈ នោះ ស្រាប់តែស្រុតប្រជាប្រិយភាព សឹងតែហៅមិនចង់ឭ ។
មួយរយៈចុងក្រោយមកនេះ គេមិនសូវជាឃើញ និង ឭ ឈ្មោះ ករុណា ពេជ្រ ណាស់ណានោះទេ តាមបណ្តាខនសឺតនានា ជាពិសេសវត្តមានលើ ថាសចម្រៀង របស់ផលិតកម្ម ថោន តែម្តង ។ ការបាក់ស្រុត ប្រជាប្រិយភាពនេះ ដែរ វាអាចជាមូលហេតុ ដែលផលិតកម្ម ថោន ចេញបទចម្រៀង បទភ្លេងថ្មី ជាស្នាដៃកូនខ្មែរ មិនអាចច្រៀងទៅកើត ដែលខុសឆ្ងាយពី ការច្រៀង បទ ចម្លងតាមគេ ។
មនុស្សម្នាក់ដែលកៀកស្និទ្ធ និងករុណា ពេជ្រ ហើយជាអ្នកក្នុងចំណោមសិល្បៈដូចគ្នា បានបង្ហើបឲ្យដឹងថា “ការបាក់ស្រុតប្រជាប្រិភាព និង អាកខានឃើញចេញបទល្បីៗ នៅក្នុងថាសស៊ីឌី មកពី ខាងផលិតកម្ម មិនតម្រូវឲ្យតារាចម្រៀងចេញមុខច្រៀងតែប៉ុណ្ណោះ ដោយផ្អាកទុកសិន” ។
តែទោះជាយ៉ាងនេះក្តី មតិមហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក រិះគន់កន្លងមក ដោយសារតែតារាចម្រៀងរូបនេះ សំលេងច្រៀងមិនកើត ជាពិសេសច្រៀងបទភ្លេងថ្មី ទៀត កាន់តែច្រៀងលែងកើត បើកើតដូចទាអួលបាយ ។
បញ្ជាក់ផងដែរថា ការបាក់ស្រុតប្រជាប្រិយភាព របស់ ករុណា ពេជ្រ ចាប់តាំងពី “ចប់” ដោយត្រូវបានគេរិះគន់ថា ចម្លងកាយវិការសម្តែង ពីបទប្រទេសជិតខាង មកធ្វើជារបស់ខ្លួនទាំងដុល ៕
មតិយោបល់