ព័ត៌មានជាតិ

ជនសង្ស័យ​ពី​នាក់​ជិះ​ម៉ូតូ​ឆក់​កាបូប ២ ករណី​ក្នុង​ពេល​តែ​មួយ​កុំឲ្យ​ស៊យ​ដៃ

​ភ្នំពេញ​៖​នារី​ពី​នាក់​បាន​រងរ​បូស​ធ្ងន់​និង​ស្រាល ខណៈ​ដែល​ពួក​នាង​កំពុង​ជិះ​ម៉ូតូ ហើយ​ត្រូវបាន​ជនសង្ស័យ​ពីរ​នាក់ ធ្វើ​សកម្មភាព​ឆក់​កាបូប​បណ្ដាល​ឲ្យ​ពួក​នាង​ដួល​ម៉ូតូ​បោក​ក្បាល​និង​ថ្នល់​យ៉ាង​ពេញទំហឹង​ឆក់​បាន​សម្រេច​បាន​ដោយ សុ​វត្តិភាព ហេតុ​ការណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៤ ត្រង់ចំណុច ធានា​គា អ អេច ប៊ី មណ្ឌល ឆៃ​ណា តាម​បណ្ដោយ​ផ្លូវ​១១០ ស្ថិននៅ​សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ យោង​ទៅ​តាម​សាក្សី នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​ហង់​ដា​មួយគ្រឿង​ពណ៏​ស​រលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ 1BB 3929 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១១០ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​ដែល​មក​ដល់ កន្លែងកើតហេតុ​ខាងលើ ក៍​មាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មក​ពី​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ជិះ​អា​យខន ខាងលើ​បណ្ដាលឲ្យ​ដួល​ម៉ូតូ​បោក​មុខ​និង​ថ្ន​ល់​បែកមុខ​ខាងស្ដាំ​ប៉ោង​មុខ​មួយ​ចំហៀង​តែ​ឆក់​កាបូប​មិនបាន​សម្រេច ហើយ​ជនសង្ស័យ​ទាំង​២ បាន​បន្ដ​ជិះ​ទៅ​មុខ​បាន​១០​ម៉ែត ក៍​ក្រឡេក​ភ្នែក​ឃើញ​នារី​ម្នាក់​ទៀត ជិះ​ម៉ូតូ​ហង់​ដា​ដ្រី​ម​សេ​១២៥ មួយ​គ្រឿង​ពណ៏​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1l-7240 ជិះ​នៅ​ពី​មុខ​ហើយ​ជនសង្ស័យ ឆក់​កាបូប​បន្ដ​ពី​នារី​ដែល​ជិះ​ម៉ូតូ​ហង់​ដា​ដ្រី​ម​សេ​១២៥​ខាងលើ​បាន​សម្រេច​ដោយ​សុ​វត្តិភាព​បណ្ដាល​អោយ​នារី​ខាងលើ ដួល​ម៉ូតូ​រង​របួសស្រាល​រលា​ត់ដៃ​រលាត់​ជើង​។​កាបូប​ដែល​ជនសង្ស័យ​ឆក់​ទៅ​ពណ៏​ខ្មៅ​ជា​កាបូប​យួរដៃ នៅក្នុង​នោះ មាន​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​SamSung​កាឡា​ក់ស៊ីណូត និង​លុយ​ចំនួន​២៥០​ដុល្លា ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ដែល​តែ​នារី​រងគ្រោះ​ទាំងពីរ​ខាងលើ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ទេ ហើយ​ពួកនាង​បាន​និយាយថា​ដឹង​ទៅ​ធ្វើ​អី កាបូប​នាង​ដែល​ជនសង្ស័យ​ឆក់​ទៅ​ក៍​មិន​បាន មក​វិញ​ដែល ហើយ​នាង​ក៍បាន​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​ទៅ​៕

2014-08-28_103210

មតិយោបល់