ព័ត៌មានជាតិ

ករណីបង្ហោះម៉ូតូតាមដងផ្លូវហេីយថតបង្ហោះក្នុងបណ្តាញសង្គមទៀត​ ត្រូវបានសមត្ថកិច្ចហៅមកអប់រំណែនាំឱ្យអាណាព្យាបាលធានាយកទៅអប់រំ…

បាត់ដំបង:នៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២៣ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​និងលោកឧត្តមសេនី​យ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែ​ន​ការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោ​ក​វរសេនីយ៍ទោ​ វេ​ គឹមចត់​ អធិការ​នគរបាលស្រុកកំរៀង​បានដឹកនាំ
កម្លាំ​ងផ្នែកជំនាញរួមជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋ​បាលកំរៀងធ្វើ​ការ​ស្រាវជ្រាវនិងឃាត់ខ្លួនក្មេងទំ​នើងចំនួនពីរនាក់និងម៉ូតូមួយគ្រឿ​ង ក្នុងនោះមានឈ្មោះវ៉ាន់ ណេតភេទប្រុសអាយុ—ឆ្នាំរស់នៅភូមិកំរៀងឃុំកំរៀងស្រុកកំរៀងខេត្តបាត់ដំបង មានមុខរបរ សិស្សនិងឈ្មោះខេង ឡៃភេទប្រុ ស អាយុ—ឆ្នាំរស់នៅភូមិកំរៀង ឃុំកំរៀងស្រុកកំរៀងខេត្តបាត់ ដំបង មានមុខរបរ កសិករ។

ចំពោះមូលហេតុដែលឈានដល់​ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី០១​ខែ​ វិច្ឆិកា​ ​ឆ្នាំ​២០២៣វេលាម៉ោង១៥​និ​ង​០០នាទីពួកគេទាំងពីរនាក់បានធ្វេីសកម្មភាពបង្ហោះម៉ូតូនៅតាមដងផ្លូវស្ថិតនៅផ្លូវលេខ៥៩និងនៅ​ក្នុងសៃឡូក្នុងភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀងខេត្ត​បាត់​ដំ​បងដោយគេបានថតវីដេអូពីសកម្មភាពបង្ហោះម៉ូតូយកទៅផុសតាមបណ្ដាញសង្គមហ្វេសប៊ុកបង្កឱ្យមានការរិះគន់ពីមហាជន។

ឃេីញសកម្មភាពតាមបណ្តាញសង្គមបែបនេះទេីបសមត្ថកិច្ចធ្វេីការស្រាវជ្រាវនិងនាំខ្លួនមកធ្វេីការ​សាកសួរ​ ហេីយគេបានឆ្លេីយទទួល​ស្គាល់ថាបានធ្វេីសកម្មភាពបែបនេះប្រាកដមែន។

ករណីនេះនគរបាលស្រុកបានធ្វើការអប់រំដោយធ្វេីកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពបង្ហោះម៉ូតូទៀតដោ​យ​មានអាណាព្យាបាលដឹងឮព្រមទាំងធានាយកទៅលំនៅដ្ឋានវិញដេីម្បីអប់រំបន្ត៕

មតិយោបល់