ខេត្តកែប ៖ ដីភ្នំជាច្រើនក្នុងស្រុកដំណាក់ចង្អើរខេត្តកែបកំពុងត្រូវបានរងការរំលោភកាយយកធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យដោយមានការឃុបឃិតពីសំណាក់មន្ត្រីជំនាញបើកដៃហើយទើបបានជាឈ្មួញហ៊ានធ្វើដល់ថ្នាក់នេះ។ តាមសេចក្ដីរាយការណ៍បានអោយដឹងថា ដីភ្នំដែលពួកឈ្មួញកំពុងធ្វើសកម្មភាពកាយយកអាចម៍ដីលក់ធ្វើអាជីវកម្មយូរឆ្នាំមកហើយហៅភ្នំតាកុងស្ថិតក្នុងភូមិដំណាក់ចង្អើរ,ឃុំព្រៃធំ,ស្រុកដំណាក់ចង្អើរ,ខេត្តកែប។
ប្រភពខាងលើបានបន្តទៀតថា ក្នុងមួយថ្ងៃៗគេឃើញមានរថយន្តដឹកដីធំៗបើកសម្រុករាប់សិបគ្រឿងដោយមិនដឹងថា ពួកគេកាយដីមានច្បាប់ ឬ អត់នោះទេគឺមិនដែលឃើញអាជ្ញាធរឫក៏មន្ត្រីជំនាញចុះធ្វើការហាមឃាត់ឡើយ។ ជុំវិញការកាយយកដីភ្នំធ្វើអាជីវកម្មរ៉ែខាងលើត្រូវបានមន្ត្រីសាលាខេត្តកែបម្នាក់បានខ្សឹបប្រាប់អោយ ដឹងថា ការកាយភ្នំធ្វើអាជីវកម្មយករ៉ែនេះកើតឡើងយូរឆ្នាំមកហើយមិនដឹងថា ការបង់ថវិកាចូលរដ្ឋបានប៉ុន្មាននោះទេហើយ ភ្នំក៏ជិតរលាយអស់ដែរ។
ទាក់ទិនទៅនិងការកាយភ្នំយកអាចម៏ដីភ្នំធ្វើអាជីវកម្មនេះដែរកម្ពុជាថ្មីបានជាប់ទូរស័ព្ឋជួបជាមួយលោកយក់មុន្នីប្រធានមន្ទីររ៉ែនិងថមពល ខេត្តកែបដើម្បីសុំការបំភ្លឺបានប៉ុន្តែ លោកឆ្លើយប្រាប់ថាបើចង់ដឹងសួរទៅខាងអាជ្ញាធរស្រុកនិងខេត្តទៅដឹងហើយ ដោយឡែកលោកកែនសត្ថាអភិបាលខេត្តកែបវិញបានឆ្លើយប្រាប់ថា លោកជាប់រវូលប្រជុំ៕
មតិយោបល់