ព័ត៌មានជាតិ

អាជ្ញាធ័រ​និង​មន្ត្រី​នៅ​ក្នុង​តំបន់​បាន​ធ្វើ​ការចុះ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា​

​មណ្ឌល​គី​រី​៖​សហការ​ជាមួយ​ក្រុម​អាជ្ញាធ័រ​និង​មន្ត្រី​នៅ​ក្នុង​តំបន់​បាន​ធ្វើ​ការចុះ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា​ឃើញ​ជា​បន្តរ​បន្ទាប់​ដែល​ប្រត្តិបតិការ​នេះ​បានចា​ប់​ផ្តើម​នៅ​ថ្ងៃ​ទី​២០​ខែ​សីហា​ឆ្នាំ​២០១៤ ដល់​ថ្ងៃ​ទី​២៨​ខែ​សីហា ឆ្នាំ​២០១៤​នេះ ហើយ​បទល្មើស​ទាំងនោះ​ត្រូវបាន​ជំនាញ​កំពុង​ធ្វើ​ការដឹកជញ្ជូន​មក​រក្សាទុក​នៅ​ស្នាក់​ការ​របស់​ខ្លួន ។

ប្រជាពលរដ្ឋ​និង​អ្នក​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​បាន​ធ្វើ​ការរិះគន់​និង​ចោទប្រកាន់​យ៉ាងខ្លាំង​ទៅលើ​លោក មាគ វុឌ្ធី ប្រធាន​គំរោង​អភិរក្ស​ជីវៈចំរុះ​សីមា រីឯ​មន្ត្រី​ក្រោម​ឱ​វ៉ាត​ជាច្រើនរូប​ទៀត​នៅតាម​ស្នាក់ការ​នី​មួយៗ​ពិតជា​មាន​ការ​បណ្ដែត​បណ្ដោយអោយ​កើតមាន​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​យ៉ាង​ច្បាស់ក្រឡែត​។ ជាក់ស្ដែង​ចាប់តាំងពី​ថ្ងៃ​ទី​២០​ខែ​សីហា​ឆ្នាំ​២០១៤ ដល់​ថ្ងៃ​ទី​២៨​ខែ​សីហា ឆ្នាំ​២០១៤​នេះ មាន​ក្រុម​ការងារ​ពង្រឹង​អនុវត្ត​ច្បាប់​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្ដាល​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចំរុះ​និង​មន្ត្រី​ជំនាញ​ក្នុង​តំបន់​បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​បទល្មើស​នៅ​ក្នុង​តំបន់ហាមឃាត់​នេះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ បើ​តាម​ការ​បង្ហើប​អោយដឹង​ពី​សមត្ថកិច្ច​មួយ​ចំនួន​នៅ​ស្រុក​អូររាំង​ប្រាប់ថា ប្រត្តិបតិ​ខាងលើនេះ​ត្រូវបាន​រកឃើញ​ឈើ​ប្រណិត​ប្រភេទ ធ្នង់​សុទ្ធ​មិនតិច​ជាង​៧០០​ដុំ​នោះទេ​។​

តាម​ប្រភព​ព័ត៍មាន​ប្រាប់​ថា បទល្មើស​ព្រៃឈើ​នៅ​មាន​ជាច្រើន​កន្លែង​ទៀត ហើយ​ជំនាញ​បាន​ផ្លាស់ប្តូ​កំលាំង​ដើម្បី​ស្រាវជ្រាវ​និង​ទប់ស្កាត់​បទល្មើស​បន្តរ ប្រជាពលរដ្ឋ​និង​អ្នក​ឃ្លាំមើល​បាន​សំណូមពរ​ដល់​លោក មាគ វុឌ្ធី ប្រធាន​គំរោង​អភិរក្ស​ជីវៈចំរុះ​សីមា និង​លោក ស្វាយ វណ្ណា ប្រធា​ក្រុម ប៉េអឹម បំរើការ​នៅក្នុង​ស្នាក់ការ ដែល​សព្វថ្ងៃ​នេះ​គេ​កំពុង​ល្បីឈ្មោះ​លោក​ស្វាយ វណ្ណា ថា​ជា​អ្នកកាង​បទល្មើស​អោយ​ឈ្មួញ ល្មម​ក្រឡេក​មើល​ធន់​ធាន​ធម្មជាតិ​ជា​សម្បត្តិ​រដ្ឋ​ដែល​កំពុង​ប្រឈម​ទៅ​និង​ការ​រិច​រិល​កុំ​គិតតែ​ផលប្រយោជន៍​របស់​ខ្លួន​ពេក​។

លោក កែប កត់ នាយ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​បាន​បញ្ជាក់​ប្រាប់​អ្ន​កព័ត៍មានយើង​នៅ​ថ្ងៃទី​២៨​ខែ​សីហា ឆ្នាំ​២០១៤​ថា ក្រុម​ការងារ​ពង្រឹង​អនុវត្ត​ច្បាប់​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​បាន​ចុះ​ពង្រឹង​និង​ស្រាវជ្រាវ​រាល់​បទល្មើស​នៅក្នុង​ខេត្ត​មណ្ឌលគិរី​បន្ត​ទៀត​រីឯ​ទូរលេខ​និង​ទិន័យ​ស្តី​ពី​ការចុះ​បង្ក្រា​បចាប់​តាំងពី​ថ្ងៃ​ទី​២០​ខែ​សីហា​ឆ្នាំ​២០១៤ ដល់​ថ្ងៃ​ទី​២៨​ខែ​សីហា ឆ្នាំ​២០១៤​នេះ​លោក​ពុំទាន​ប្រាប់​ពី​ចំនួន​ច្បាស់លាស់​នៅឡើយ​ទេ ជាក់ស្តែង​នៅ​ថ្ងៃទី​២៥​ខែ​សីហា​ឆ្នាំ​២០១៤ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កំលាំង ប៉េអឹម ប្រចាំ​ស្នាក់ការ​អភិរក្ស​ជីវៈចំរុះ​សីមា ធ្វើការ​ឃាត់ខ្លួន​និង​ចោទប្រកាន់ថា​បាន​ប្រើប្រាស់​អាវុធ បាញសំលាប់​សត្វ​ឈ្លុះ​មួយ​ក្បាល​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​និង​ធ្វើ​ការបញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​កាន់​សាលាដំបូង​ខេត្តហើយ​នៅ​ល្ងាច​ថ្ងៃទី​២៧​ខែ​សីហា​ឆ្នាំ​២០១៤​សំរេច​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ពន្ធា​គា​រខេត្ត​គួ​បញ្ជាក់​ផង​ដែរ​ថា ជនសង្ស័យ​មាន​ឈ្មោះ ចិ ជា​មន្ត្រី​យោធា និង​វត្ថុតាង​ដែរ​ប្រើប្រាស់​រួម​មាន​រថយន្ត​មួយ​គ្រឿង កាំភ្លើង​មួយ​ដើម និង​សត្វ​ឈ្លុះ​មួយ​ក្បាល ផងដែរ​៕
2014-08-28_191435

មតិយោបល់