ព័ត៌មានជាតិ

ព្រលាន​យន្តហោះ​វិល្ល​យាវ ក្លាយជា​កន្លែង​ចាក់សំរាម អាជ្ញាធរ​ខេត្ត​ចង់​បំបាត់​ប្រវត្តិសាស្ត្រ​

​កំពង់ធំ៖ព្រលានយន្តហោះ​វិល្ល​យាវ បាន​បង្កើតឲ្យមាន​តាំងពី​ជំនាន់​សម្តេច ន​រត្ត​ម ស៊ី ហ​នុ ឬ​សម័យ​បារាំង ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​វិល្ល​យាវ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ឥឡូវ​ដោយសារ​អំណាច​ដុល្លា ស្រុក ក្រុង ហ៊ាន​កុងត្រា​លក់​ព្រលានយន្តហោះ ឲ្យ​ក្រុមហ៊ុន​ចាក់សំរាម​ដោយ​មិន​ខ្វល់ ពី​ការអភិរក្ស នឹង​ថែរក្សា ទ្រព្យសម្បត្តិ​រដ្ឋ បែប​ជា​ចង់​លុបបំបាត់​ប្រវត្តិសាស្ត្រ​។​

​ជា​រៀងរាល់ថ្ងៃ មាន​រថយន្ត​ដែល​បាន​ដឹក​សំរាម ចេញពី​ផ្សា​កំពង់ធំ និង​ផ្សារ​ចាស់ បាន​ដឹក​យក​ទៅ​ចាក់ រាយ ប៉ាយ​នៅលើ​ផ្ទៃ​ដី​របស់​ព្រលានយន្តហោះ វិល្ល​យាវ ដែល​មាន​ទំហំ​នៃ​ការចាក់សំរាម រហូតដល់​ទៅ ២០០​ម៉ែត្រ បង្ករ​ភាព​ភ័យព្រួយ​ដល់​ប្រជា​ល​រដ្ឋ ដែល​បាន​ទទួល​ឥទ្ធិពល​ក្លិន​សំរាម ស្អុយរលួយ រសាត់​រាយប៉ាយ ពេល​ផ្ទៃ​ព្រលានយន្តហោះ ដោយ​គ្មាន​ការ​អើពើ​សំណាក់ អាជ្ញា​ក្រុង​ស្ទឹងសែន និង​បរិស្ថាន​នោះទេ ។​

​ជាទូទៅ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​កំពង់ធំ បាន​សម្តែង​នូវ​ការសោកស្តាយ ដែល​ខេត្ត​កំពង់ធំ​ធ្លាប់តែ​ជា​ខេត្ត មួយ​ដែល​ធ្លាប់មាន ព្រលាន​យន្តហោះ​ដូច​ខេត្ត​ដ៏​ទៃ និង​ជា​ទីកន្លែង​ដែល​ធ្លាប់​ប្រារព្វ​ពិធី ទទួល​សម្តេច ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែ​មកដល់​ពេលនេះ ព្រលាន​យន្តហោះ​នេះ​បាន​ក្លាយទៅជា​ទី​ចាក់សំរាម​ដ៏​ធំ​របស់​ក្រុមហ៊ុន​មួយ ដែល​មាន​ការ​ត្រូវរ៉ូវ​ជាមួយ​ក្រុង អនុញ្ញាតិ​ចាក់សំរាម​បំពុល​បរិស្ថាន​។​

​ពាក់ព័ន្ឋ​ទៅនឹង​ការដណ្តើមយក​ព្រលានយន្តហោះ ពី​បេះ​ដូង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ ដើម្បី​ឲ្យ​ព្រលាន​នេះ​ក្លាយទៅជា​របស់​បុគ្គល របស់​ក្រុមហ៊ុន​ឯកជន​នេះ ទាំង​អាជ្ញាធរ​ខេត្ត ទាំង​បរិស្ថាន ទាំង​អាជ្ញាធរ​ក្រុង បាន​ឆ្លើយថា ខាង​ក្រុមហ៊ុន​បាន​សុំ​ចាក់​សំរាម​នៅ​លើ ព្រលាន​នេះ​ជា​រៀងរាល់ឆ្នាំ ដោយសារ​តែ​នៅ​រដូវវស្សា​នេះ ទឹក​លិច ហើយ​ជាប់ផុង រថយន្ត​ចាក់សំរាម​ចូល​មិន​ដល់​គោលដៅ ទើបបាន​ជា​ចាក់​នៅ​លើ​ផ្ទៃ​ព្រលាន​នេះ រហូតដល់​ពេល​អស់​ភ្លៀង​ទើប​កើប​សំរាម​នេះ​ទៅ​ចាក់​ក្នុង​អន្លុង ។​

​ទោះជា​មាន​ការ​អែបអាង​បែប​នេះ​ក្តី ប្រជាពលរដ្ឋ​បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ ដល់​អាជ្ញាធរ​ខេត្ត និង​អាជ្ញា ធរ​ក្រុង ព្រមទាំង​មន្ទីរ​បរិស្ថាន ខ្វះ​លទ្ធភាព​ឆ្លើយ​ឲ្យ​រួច​តែ​ខ្លួន ដោយ​ពួកគាត់​អះអាងថា សកម្មភាព​នេះ​បាន ចាក់សំរាម​ពេញ​ផ្ទៃ​ព្រលានយន្តហោះ វល្លិ​យាវ បង្ករ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ ដែល​ទឹកស្អុយ ហូរ​ពាសពេញ​ទីកន្លែង និង​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅការ​សំរាម លើក​ផ្លូវលំ​សម្រាប់​រថយន្ត របស់​ខ្លួន​ដឹក​សំរាម​ទៅ​ចាក់​ដល់​គោលដៅ ព្រោះ​មិនមែន​រកស៊ី​តែ​មួយ​ថ្ងៃ​នោះ​ទេ ។​

​ក្នុងនោះដែរ​មហាជន​ទូទៅ បាន​សំណូមពរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ថែរក្សា​ព្រលាន​យន្តហោះ​វិល្ល​យាវ​នេះ ព្រោះ​ជា​ទ្រព្យសម្បត្តិ​របស់​មនុស្ស ក្នុង​ខេត្ត​កំពង់ធំ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត បានដឹងថា ខេត្ត​កំពង់ធំ​ក៏​មាន​ព្រលាន​យន្តហោះ​ដែរ​៕

2014-08-28_183028

2014-08-28_182955

មតិយោបល់