ព័ត៌មានជាតិ

ចាប់​ជ្រមុជ​ទឹក​ពាង​ស្ទើស្លាប់​ស្ទើ​រស់​ព្រោះតែ​គ្នា​លួច​បេះ​ផ្លែ​ដូង​មួយ​ផ្លែ សមត្ថកិច្ច​គួរតែ​អើពើ កុំ​ឲ្យអង្គការ​គាំពារ​កុមារ​មើលងាយ​

​ព្រៃវែង ៖ កាលពី​ថ្ងៃ​ទី ២៨ ខែ សីហា ម្សិលមិញ​នេះ នៅ​ស្រុក​ពារាំង ខេត្ត​ព្រៃវែង មាន​ករណី ក្មេងប្រុស​ម្នាក់ លួច​បេះ​ផ្លែ​ដូង តែ​ម្ចាស់​ដូង​មិន​ត្រា​ប្រពៃណី ចាប់​ក្មេង​នោះ ជ្រមុជ​ទឹក​ពាង ស្ទើរ​ស្លាប់​ស្ទើ​រស់ ខណៈ​ដែល​ដៃ​ទាំង​ពីរ​ចងស្លាបសេក​។​

​រឿង​ដ៏​រសើប​នេះដែរ ត្រូវបាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ម្រ​មាថ កាត​ទាន ដល់​ម្ចាស់​ចំការ ក៏​ដូច​ជា​ជន​ដែល​ធ្វើ​ទារុណកម្ម ដល់​កុមារ ដែល​គេ​ចាត់ទុក​ជា​ចោរ​នោះ ។ ការជេ​ប្រទិចផ្តាសា ដល់ ជន​ខាងលើ ក្រោយ​ម្ចាស់​គណនី ឈ្មោះ ហេង វណ្ណី បាន​សរសេរ​នៅលើ​គណនី​របស់​ខ្លួន​ថា “​ចាប់​បាន​ចោល​លួច​បេះដូង​យាយ​ផល្លា​នៅ​ចំកា​ជើង​” កាលពី ១៣ ម៉ោង​មុន ។ ក្រោយ​ការ​ចែកចាយ​រូបភាព​ធ្វើ​ទារុណកម្ម ចំពោះ​ចោរ ក្នុង​វ័យ​កុមារ​នេះ អ្នក​និយម​លេង​អន​ឡា​ញ ចាត់ទុកថា ទង្វើ​នេះ មិន​ខុស​ពី មេ​អាពត ក្នុងសម័យ​របប​ពិឃាត ដ៏​ខ្មៅ​ងងឹត ក្នុង​ឆ្នាំ ៧៩ ឡើយ ។ រហូតមក​ទល់​នឹង​ព្រឹក​ថ្ងៃទី ២៩ ខែ សីហា នេះ រូបភាព​នេះ នៅ​តែ​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅគគុក ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ។​

​ហេតុដូចនេះ អាជ្ញាធរ ក្នុង​ស្រុក​ភូមិ ពារាំង ខេត្ត​ព្រៃវែង គួរតែ វែកមុខ ជន​ខាងលើ និង​សួរ​ណែនាំ មូលហេតុ​អ្វី បានជា​ធ្វើ​ទារុណកម្ម ដល់​ក្មេង​ម្នាក់នេះ ឬ ក្មេង​ម្នាក់​នេះ ជា​ចោរ​ដ៏​សកម្ម ដែល​តែងតែ​លួច​ផ្លែ​ដូង​ជា​ញឹក​ញយ ឬ​យ៉ាងណា ? តែ​បើសិនជា ករណី​លួច​ញយ​មែន គួរតែ​មាន​វិធានការ ទៅតាម​ច្បាប់ មិនគួរណា ដល់​ថ្នាក់​ចាប់​ជ្រមុជ​ទឹក ពាង​ស្ទើស្លាប់​ស្ទើ​រស់ នោះឡើយ គួរ​គិតថា​ប្រទេស​មាន​ច្បាប់ តែ​មិន​គួរ​ណា​យក​ច្បាប់​ព្រៃ សម័យ ៧៩ មក​ប្រើ​នោះទេ ។ មួយវិញទៀត បើសិនជា​ខាង អង្គការ​ពិភពលោក ដែល​គាំពា​រលើ​កុមារ ឃើញ​ទង្វើ​នេះ គេ​នឹង​ថ្កោ​ទោស​អាជ្ញាធរ ក៏​ដូច​ជា​រដ្ឋាភិបាល ដែល​មិន​មាន​វិធានការ​ត្រឹមត្រូវ លើ​បញ្ហា​អង្គរ​កំប៉ុង នេះ ៕​
10610491_751390721591609_5963841826782412712_n
10509596_274808232712874_905830357212891347_n
970403_375912605907370_3383192345644291102_n
10628387_375912512574046_8691571980041187305_n

មតិយោបល់