ព័ត៌មានជាតិ

Ki Sung-Yueng កីឡាករ​អាស៊ី ចុះ​កុងត្រា ៤ ឆ្នាំ ជាមួយនឹង​ក្ងាន​ព្រៃ Swansea

​អង់គ្លេស​៖ ក្លិប​ក្ងាន​ព្រៃ Swansea បានបញ្ជាក់​ថា កីឡាករ​ខ្សែបម្រើ សញ្ជាតិ​កូរ៉េ Ki Sung-Yueng បាន​ចុះហត្ថលេខា ៤ ឆ្នាំ ជាមួយនឹង​ពហុ​កីឡដ្ឋាន Liberty Stadium ។​
​កីឡាក​រវ័យ ២៥ ឆ្នាំ នេះ​បាន​ចំណាយ​ពេល​កាល​ពី​រដូវ​កាល​មុន ដោយ​ខ្ចី​ជើង​ទៅ​លេង​នៅ Sunderland ក្រោយ​ពី​ផ្លាស់​មក​ពី Celtic ក្នុង​ឆ្នាំ ២០១២ ។​

​ទោះជា​យ៉ាងណា​បន្ទាប់ពី​បង្ហាញ​ថ្វី​ជើង លេង​នៅ ឆ្មា​ខ្មៅ និង ស្វែងរក​គ្រាប់​បាល់ យកឈ្នះ បិសាច​ក្រហម Manchester United ក្នុង​ថ្ងៃ​បើកឆាក ក្លិប​ក៏បាន​ល្បួង​កីឡាករ​កូរ៉េខាងត្បូង​ឲ្យ​ចុះ​កុងត្រា​រយៈពេល​វែង ។​

Ki បាន​ប្រាប់​ដល់​គេហទំព័រ​ក្លិប​ថា “​នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ ហើយ​វា​ជា​លើកដំបូង​ហើយ ដែល​បាន​បន្ត​កុងត្រា​ជាមួយនឹង ក្ងាន​ព្រៃ Swansea ។ រឿងនេះ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ក៏​ចង់​បូជា​ខ្លួន​សម្រាប់​ក្រុម ឲ្យបាន​ច្រើន ទៅ​តាម​អ្វី​ដែល​អាច​ធ្វើបាន ដើម្បី​ជួយ​ក្រុម​នេះ ឲ្យមាន​ភាព​ប្រសើរ​ឡើង​វិញ​” ៕
10357460_928078483883234_9196187254149891257_n

មតិយោបល់