ព័ត៌មានជាតិ

បិសាចក្រហម Manchester United ខ្ចី Radamel Falcao ពី Monaco

ក្លិបបិសាចក្រហម Manchester United បានយល់ព្រម ​ចុះកុងត្រា ជាមួយនឹង​ខ្សែប្រយុទ្ធ​សញ្ជាតិកូឡ៊ុំប៊ី Radamel Falcao ជាមួយនឹងទឹកប្រាក់ ៦ លាន​ផោន ប្រហែល ១០ លានដុល្លារ ក្នុងលក្ខណៈខ្ចីជើងយូរ ពីក្លិប Monaco ។​

កីឡាករ Radamel Falcao បានឆ្លងកាត់ការពិនិត្យសុខភាពរួចរាល់ហើយ ដោយ​ផ្លាស់ពី ក្របខណ្ឌ French Ligue 1 មកកាន់ Premier League របស់អង់គ្លេស ខណៈដែ​លនៅក្លិប Monaco ដោយចូលរួម​ លេងកាលពីខែ ឧសភា ឆ្នាំ ២០១៣ ក្នុងតម្លៃ ៥០ លានផោន ប្រហែល ៨៣ លានដុល្លារ​អាមេរិក ។​
លេងឲ្យក្លិប Monaco កីឡាករ Falcao ​រកគ្រាប់បាល់បាន ​១១ គ្រាប់ក្នុងចំណោម ២០ ប្រកួត ហើយរកគ្រាប់បាល បាន ២ គ្រាប់ លេងបាន ៣ ប្រកួត នៅរដូវកាលនេះ ។
កីឡាករ Louis van Gaal បាន​ធ្វើកិច្ចព្រមព្រៀង រយៈពេល ៤៨ ម៉ោងមុននឹងទីផ្សារ​បិទ​។
កីឡាករ Falcao ត្រូវបានក្លិប កាំភ្លើងធំ Arsenal និង​ម្ចាស់ឯក​​ពានរង្វាន់អ៊ីតាលី និង ក្លិប អេស្ប៉ាញ Real Madrid ៕

Monaco

មតិយោបល់