ព័ត៌មានជាតិ

មនុស្ស​ចូលចិត្ត​ដេក​ស្រាត​ច្រើនជាងគេ​ នៅ​ច​ក្រ​ភព​អង់គ្លេស​

​ការសិក្សា​ថ្មី​របស់​អ្នកស្រាវជ្រាវ​អា​មេ​រិច​បានបង្ហាញ​ថា មនុស្ស​ចំនួន ៣០ ភាគរយ​នៅក្នុង​ចក្រភព​អង់គ្លេស​ចូលចិត្ត​ដេក​ស្រាត​។ ចំនួន​នេះ​ច្រើន​ជា​២​ដង​ខ្ពស់ជាង​សហរដ្ឋអាមេរិក និង ៣​ដង​បើ​ធៀង​ជាមួយ​ប្រទេស​អាល្លឺម៉ង​។​

 

​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ផងដែរ ចំនួន ៧ ភាគរយ​នៅតែ​ចូលចិត្ត​ដេក​ស្រាត​ទាំងអស់ ខណៈពេលដែល ១៦ ភាគរយ​នៅ​សហរដ្ឋអាមេរិក និង​១៩​ភាគរយ​នៅ​ប្រទេស​កាណាដា​។ នៅក្នុង​ចក្រភព​អង់គ្លេស មនុស្ស​ចំនួន ៥៥ ភាគរយ​មាន​អនាម័យ​ខ្ពស់បំផុត នៅ​ក្នុង​មួយ​សប្តាហ៍​ពួកគេ​សំអាត ពូក ខ្នើយ​ម្តង ចំណែកឯ​នៅក្នុង​ប្រទេស​អាល្លឺម៉ង​មានតែ ១៨ ភាគរយ​បែ​ប៉ុណ្ណោះ​ដែល​ធ្វើបែបនេះ​។​
​លោក David Cloud ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​សហរដ្ឋ​អាមេរិក​មាន​ស​ប្រសាសន៍ថា ប្រទេស​នីមួយៗ​មាន​វប្បធម៌​ខុសៗ​គ្នា របៀបរបប​ក្នុងការ​ដេក​ខុសៗ​គ្នា ប៉ុន្តែ​ក្នុង​ការរស់នៅ​របស់​យើង​ជា​ប្រចាំ​ថ្ងៃ ត្រូវតែ​ចំណាយពេល​មួយ​ផ្នែក​សម្រាប់​ដេក​ព្រោះនេះ​ជា​រឿង​ធម្មជាតិ​៕​

 

មតិយោបល់