ព័ត៌មានជាតិ

ក្រេប​ចន្ទ​ទឹកឃ្មុំ​មានតាំងពីពេល​ណាមក?

ពាក្យ​ក្រេបទឹក​ឃ្មុំនេះ ប្រិយ​មិត្ត​ពិត​ជា​ដឹង​ថា​វា​មានន័យ ឬ​អត្ថន័យ​ដូចម្តេច​ហើយ ប៉ុន្តែ​ប្រិយ​មិត្ត​ខ្លះ​ពិត​ជា​មិនដឹងថា​វា​មានប្រវត្តិ​ដូចម្តេចនោះទេ។ សម្រាប់​ពាក្យថា​​ “Honeymoon ឬ ក្រប​ចន្ទ​ទឹកឃ្មុំ” លេច​ចេញ​ជាដំបូងនៅ​សតវត្ស​ទី ១៦ ដែល​ពេល​នោះគឺ​គេ​សំដៅ​គឺ​ការ​ប្រគល់​ភា​ព​បរិសុទ្ឋ​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។​

 

ប៉ុន្តែ​សម្រាប់នៅទ្វីប​អឺរ៉ុប​ភាក​ខាង​ជើង​វិញ​ ការ​ក្រេប​ចន្ទ​ទឹកឃ្មុំ​គឺ​សំដៅ​ទៅ​លើ​ការ​ទទួល​ទាន​ស្រា​ទឹកឃ្មុំ ជា​រៀង​រាល់ថ្ងៃ ក្នុងរយៈ​ពេល​មួយ​ខែ​ដំបូងនៃ​ជីវិត​អាពាហ៍​ពិពាហ៍ដែល​ប្រពៃ​ណី​នេះ​កើត​ឡើង​នៅ​ក្នុងយុគសម័យ​ព្រះចៅ​អាលធីឡា ស្ថិត​ក្នុងឆ្នាំ ៤៣៣-៤៥៣ មុនគ.ស ដែល​កាល​នោះ​គេ​ចាប់ពង្រត់​កូន​ក្រមុំ​នឹង​នាំ​គ្នា​ផឹក​ស្រា​ទឹក​ឃ្មុំ​ រហូត​ដល់នាង​មាន​ផ្ទៃ​ពោះ ទើប​រៀប​​ការ។

ប៉ុន្តែ​នៅលោក​ខាង​លិច​វិ​ញ​ការ​ក្រេប​ទឹក​ឃ្មុំ​ជាលើកដំបូង​នៅសតវត្ស​ទី ១៩​ នៅ​ចក្រភពអង់គ្លេសដែល​ពេល​នោះ​កូន​ក្រមុំ​ជាមួយនឹ​ង​មិត្តភក្តិ ឬ​ក្រុ​ម​គ្រួសារ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​បងប្អូន ឬ​សាច់​ញាតិ​ណា​ដែល​មាន​ធុរៈ​​មិន​អា​ច​ចូលរួមពិធីមង្គល​ការ​របស់ពួកគេហើយ​ទំនៀម​ទម្លាប់នេះ ក៏​បាន​រីក​សាយ​ភាយពាស​ពេញទ្វីបអឺរ៉ុប ក្នុងឆ្នាំ ១៨២០ ។ រហូត​មកដល់ចុងសតវត្សទី​១៩ ដោយយល់​ឃើញថា​ការក្រេបចន្ទទឹក​ឃ្មុំគឺ​ជាឱកាសដ៏ល្អសម្រាប់គូស្នេហ៍ចំណាយ​ពេលនៅជាមួយ​គ្នា ក្នុងបរិយាកាលដ៍​រ៉ូមែនទិក នឹង​ផ្អែមល្អែមនោះ ទំនៀម​ទម្លាប់នេះក៏​ត្រូវ​បាន​គេប្រកាន់​ភ្ជាប់​ជា​រៀង​រហូត​មក​ដល់សព្វ​ថ្ងៃ ៕

មតិយោបល់