ព័ត៌មានជាតិ

តោបីអង់គ្លេស យកឈ្នះណ័រវ៉េ ដោយលទ្ធផល ១ ទល់នឹង ០

ទីក្រុងឡុងដ៍ ៖កីឡាករ Wayne Rooney រកគ្រាប់បាល់បាន នៅតង់ទី ២ ដោយការស៊ុតប៉េណ័លទី ដើម្បីបំបែកពង់មាន់ ប្រទេស Norway ក្នុងការប្រកួតលក្ខណៈមិត្តភាព​អន្តរជាតិ នារាត្រីថ្ងៃពុធម្សិលមិញនេះ នៅពហុកីឡដ្ឋាន Wembley ។​
england-1-0-norway-951382
គ្រាប់បាល់មួយគ្រាប់ដែលធ្វើឲ្យ អង់គ្លេស​​ឈ្នះ ណ័រវ៉េ គឺជាបាល់ស្រវ៉េស្រវ៉ារបស់ Raheem Sterling នៅតំបន់គ្រោះថ្នាក់ ១១ ម៉ែត្រ ដោយខ្សែការពារ ណ័រវ៉េ Omar Elabdellaoui បានធ្វើឲ្យ Sterling ដួលនៅចំណុច​ដ៏គ្រោះថ្នាក់នេះ ក៏ជាបាល់ធ្វើឲ្យ Roy Hodgson មានទឹកមាត់លេបវិញ ។​

នៅមុខអ្នកទស្សនាជាង 40,181 នាក់ តោបីអង់គ្លេស ​បានធ្វើកូដកម្ម វាសម្រុកទៅលើភ្ញៀវ ណ័រវ៉េ យ៉ាងចាស់ដៃ តែ​ធ្វើម្តងហើយម្តងទៀត មិនបានសម្រេច ។ ក្នុងនោះ កីឡាករ Daniel Sturridge មានឱកាស​បំបែកពង់មាន់ ណ័រវ៉េ នៅនាទី ២៥ តែការស៊ុតចេញមិនបានសម្រេច ខណៈ បាល់ផាយ​ចេញពីជើង Sterling ។​ ក៏ប៉ុន្តែនៅនាទី ៦៧ ដោយសារតែ Sterling នេះឯង​ធ្វើឲ្យ តោបីអង់គ្លេស មានឱកាស​ស៊ុតប៉េណ័លទី យកឈ្នះក្លិបភ្ញៀវ ​។​
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់