ព័ត៌មានជាតិ

Cristiano Ronaldo ភ្ញាក់ផ្អើលដោយឲ្យកីឡាករសំខាន់ចាកចេញ​ តែមិនអាចនិយាយបាន​

ទីក្រុងម៉ាឌ្រីដ៖កីឡាករ Cristiano Ronaldo មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ជាមួយនឹងក្លិប Real Madrid ដែលសម្រេចចិត្តចែកផ្លូវជាមួយនឹង Angel di Maria និង Xabi Alonso ។​
ក្នុងពេល​ដ៏ចាំបាច់ដែលត្រូវការកំលាំងដើម្បីការពារ​តំណែងជើងឯក Champions League ដែលឈ្នះពីរដូវកាលកន្លងមក ក្លិប Real Madrid ហាក់ដូចជា​លើសតម្រូវការ បន្ទាប់ពីទិញ កីឡាករ James Rodriguez និង Toni Kroos ។​

នៅពេលដែល​គោល​នយោបាយក្លិប ​ ដោយទិញកីឡាករចូល និង លក់ចេញ កីឡាករ Ronaldo មិនបានទទួលស្គាល់ ដោយឲ្យកីឡាករ Angel di Maria និង Xabi Alonso ចាកចេញនោះទេ ។

កីឡាករលំដាប់ពិភពលោករូបនេះបានប្រាប់ដល់អ្នកសារព័ត៌មានថា “ខ្ញុំមានមតិជាច្រើន និងចាំបាច់ទៀតផង តែមិនអាចនិយាយអ្វីបានឡើយ លើការលក់កីឡាករ Angel di Maria និង Xabi Alonso ” ។​

ប៉ុន្តែ​ប្រសិន ខាងក្លិបគិតថា ​វា​ជារឿងល្អបំផុត សម្រាប់ក្រុម ដោយទិញកីឡាករថ្មី និង ឲ្យកីឡាករចាស់ចាកចេញ យើងត្រូវតែគោរពតាមការសម្រេចចិត្ត​។ ក៏ប៉ុន្តែ ជាមួយនឹងកីឡាករចំណូលថ្មី ចូលមក ទម្រង់លេង​​នឹងផ្លាស់ប្តូរ អាច​ល្អ ជាងមុន ឬ​អាក្រក់ តែប៉ុណ្ណោះ ។​ លើសពីអ្វីទាំងនេះ គឺការសម្រប់ខ្លួនរបស់ពួកគេ​ ជាមួយនឹងក្រុម ដោយលេងបានល្អ​ និងមានលក្ខណៈស្តង់ដា ។​

កីឡាករ Angel di Maria និង Xabi Alonso ជា​អ្នកលេងដ៏មានសារៈសំខាន់សម្រាប់យើង ប៉ុន្តែពូកគេបានទៅ ហើយយើងគួរតែសប្បាយរីករាយ ជាមួយនឹងកីឡាករចំណូលថ្មី ។​
ទោះបីជាយ៉ាងនេះក្តី ប្រធានក្រុម ព័រទុហ្គាល Ronaldo ក៏បានអធិប្បាយទៅលើកីឡាករចំណូលថ្មី Manchester United ផងដែរ ដោយគាត់និយាយថា “កីឡាករ Radamel Falcao ជា​អ្នកលេងដ៏ល្អនៅលើពិភពលោក ហើយខ្ញុំគិតថា បិសាចក្រហម នឹងល្អប្រសើរ​។ចំពោះការទិញកីឡាករចំណូលថ្មីនេះដែរ ខ្ញុំគិតថា វាមិនខុសនោះទេ វាជាការទិញមួយដ៏អស្ចារ្យ ខណៈដែល បិសាចក្រហមទើបតែ បាន ២ ពិន្ទុ ក្នុងចំណោម ៣ ប្រកួត ដូច្នេះពួកគេត្រូវការកីឡាករដែលមានគុណភាព ដូចជា Falcao ” ៕
31764486-644x362

មតិយោបល់