កំពូលមហាសេដ្ឋីលំដាប់ពិភពលោក លោក Michael Bloomberg បានត្រឡប់មកដឹកនាំ Bloomberg វិញ ក្រោយពេលដែលលោកបានលាឈប់ពីអភិបាលក្រុងញ៉ូវយ៉កជិតមួយឆ្នាំ។
លោក Michael Bloomberg ស្ថាបនិក Bloomberg បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា លោក Daniel Doctoroff នាយកប្រតិបត្តិ Bloomberg បានសម្រេចចិត្តលាឈប់នៅចុងឆ្នាំនេះ ដូច្នេះលោកក៏ត្រឡប់មកកាន់តំណែងនេះវិញ បន្ទាប់ពីបោះបង់ចោលអស់រយៈពេលជិត ២០ឆ្នាំ។
លោក Michael Bloomberg ជាអ្នកបង្កើតក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងវិភាគហិរញ្ញវត្ថុ Bloomberg ឡើង ហើយបច្ចុប្បន្នលោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយនេះរហូតដល់ ៨៨ភាគរយ។
គួរបញ្ជាក់ផងដែរថា លោក Michael Bloomberg បានលាឈប់ពីអភិបាលក្រុងញ៉ូវយ៉កកាលពីខែធ្នូឆ្នាំ ២០១៣ បន្ទាប់ពីលោកកាន់តំណែងមួយនេះអស់រយៈពេល ១២ឆ្នាំ៕
មតិយោបល់