ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! មានជនខិលខូច តេទូរស័ព្ទ បន្លំធ្វើជាបុគ្គលិកអម្រឹត ក្នុងបំណងខ្ចីលុយ និងផ្ទេរប្រាក់ផ្សេងៗ

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជូនដំណឹងថា ដោយមានប្រជាពរដ្ឋម្នាក់ជាម្ចាស់លេខទូរស័ព្ទ ០១៧ ៩៩៩ ៩៩៩ បានមកដាក់ពាក្យបណ្តឹង នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្តីពី ករណីមានបុគ្គលខិលខូចមួយចំនួន បានបន្លំយកលេខទូរស័ព្ទ របស់គាត់ មកកុហកថា ជាលេខទូរសព្ទរបស់បុគ្គលិកអម្រឹត ក្នុងបំណងធ្វើការខ្ចីលុយ និងផ្ទេរប្រាក់ផ្សេងៗ។

ខណៈនេះម្ចាស់លេខទូរសព្ទនេះ ក៏បានសុំធ្វើការបដិសេធទាំងស្រុង ចំពោះទង្វើទាំងនេះ ដោយសារតែគាត់មិនមែន ជាបុគ្គលិករបស់មីក្រូហិរញ្ញវត្ថុអម្រឹតទេ សូមឱ្យបងប្អូនប្រជាពរដ្ឋ ឈប់ធ្វើការទាក់ទងទៅលេខនេះ ដើម្បីធ្វើការខ្ចីលុយ ឬធ្វើការផ្ទេរប្រាក់ទៀត បើមិនដូច្នេះទេ ខាងសមត្ថកិច្ច នឹងចាត់វិធានការស្រាវជ្រាវ និងអនុវត្តនិតិវិធីទៅតាមផ្លូវច្បាប់៕

មតិយោបល់