ព័ត៌មានជាតិ

មន្ត្រីរដ្ឋបាល​ព្រៃឈើ​អូរជ្រៅ​រង​ការរិះគន់​ថា​រវល់​ទប់​ស្កាត់​យក​លុយ​ព្រៃឈើ​ភ្លេច​មើល​សត្វព្រៃ​ត្រូវ​វិនាស​

បន្ទាយមានជ័យ​៖​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរជ្រៅ លោក នៅ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ថា​អត់​បាន​យកចិត្ត​ទុក​ចំពោះ​ការ​ចរាចរ​និង​តាំង​លក់​សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​ទី​សាធារណៈ​ទេ​ដោយ​គេ​ដឹងថា​លោក​ចាប់អារម្មណ៍​តែ​ម្យ៉ាង​គត់​គឺ​ទប់ស្កាត់​យកលុយ​ព្រៃឈើ​ដែល​ចរាច​ឆ្លងកាត់​ប៉ុណ្ណោះ​។​

តាម​ប្រភព​ព៌ត៌មាន​បាន​អោយ​ដឹង​ថា​សព្វថ្ងៃ​នេះ សត្វព្រៃ​ច្រើន​ប្រភេទ​ពិសេស ពស់​វែក ពស់​សាំង​សឺ និង​អណ្តើក ត្រ​វូ​បាន​គេ​ដាក់ តាំង លក់​យ៉ាង​អនាធិបតេយ្យ​នៅ​ចំនុច​ភូមិ​កូនដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​ការតាំង​លក់​នេះ​បើ​តាម​ប្រភព​អះអាង​មាន​ជា​រៀងរាល់ថ្ងៃ​។​មិនតែប៉ុណ្ណោះ​មាន​ឈ្មួញ​ខ្លះ​បាន​ដើរ​ប្រមូល​ទិញ​យក​ទៅ​លក់​តាម​ហាង​មួយចំនួន​ក្នុង​ខេត្ត​ផងដែរ​។​
​សូមបញ្ជាក់​ថា ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរជ្រៅ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី ទីតាំង លក់​សត្វព្រៃ​ទាំងនេះ​នោះទេ​តែ​នាយ​សង្កាត់​រូប​នេះ​ហាក់​ងាប់​ត្រគាគ​ស្តូក​មិន​យកចិត្តទុកដាក់​លើ​ក​ការវិនាស​នេះឡើយ​។​

មាន​ប្រភព​ដោយឡែក​មួយ​ផ្សេង​ទៀត​ដែល​អាច​ទុកចិត្តបាន បាន​លើក ឡើង ថា​ការលក់​សត្វព្រៃ​បន្តិចបន្តួច​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​តែ​អ្វី​ដែល​លោក​នៅ និល មាន វិធានការ​ក្តៅ​នោះ​គឺ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ឆ្លង​ដែន​មកពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ហើយ​នាំ​ចូល​មក​ក្នុង​ខេត្ត​បន្ទាយមានជ័យ​រួច​នាំ​បន្ត​ទៅ​កាន់​ខេត្ត​គោលដៅ​មិនអោយ​រួច​មួយ​ឡាន​ទេ​និយាយ​រួម​ចេញ​ក៏​ដឹង​ចូល​ក៏​ដឹង​។​
ឆ្លើយតប​និង​ប្រភព​ខាងលើ​លោក នៅ និល នាយ​សង្កាត់​រដ្ឋបាល​ព្រៃ ឈើ​អូរជ្រៅ បាន​និយាយថា​លោក​អត់​បាន​ដឹង​ពី​រឿង​នេះ​ទេ ហើយ​បើ​មាន​ការលក់ ម៉ែន​លោក និង អោយ​គេ​ទៅ​មើល​៕​
Snake

មតិយោបល់