ព័ត៌មានជាតិ

បាតុភូតខ្យល់កន្ត្រាក់ វាយបោកបក់បំផ្លាញផ្ទះប្រជាពលរដ្ឋ នៅកំពង់ស្ពឺ

កំពង់ស្ពឺ: យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន ០១ ខ្នង ស្ថិតក្នុងភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានបាតុភូតខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅរសៀលថ្ងៃទី ១៧ ខែកុម្ភ: ឆ្នាំ ២០១៩ វាយបោកបក់បំផ្លាញ បណ្តាលឲ្យរបើកដំបូលស័ង្កសីតាកខាងមុខផ្ទះទាំងស្រុង ។

ហេតុការណ៍គ្រោះធម្មជាតិនេះ មិនបានបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕

មតិយោបល់