ខេត្តព្រះសីហនុ៖យោងតាមប្រភព័ត៌មានពីរមន្ត្រីសាលាខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថាក្រុមហ៊ុន៥កក្នុងចំណោមក្រុមហ៊ុនចំនូន៩ដែលទទូលបានសិទ្ធិវិនិយោគពីររាជរដ្ឋាភិបាលលើដីសប្បទានសេដ្ឋកិច្ចតំបន់ឧឡាជាតិរាមកំពង់ប្រឈមដកអជ្ញាបណ្ណ័ដោយសារតែក្រុមហ៊ុនទាំងនោះមិនបានធ្វើសកម្មភាពវិនិយោគឬអភិវឌ្ឍន៍អ្វីទល់តែសោះលើទីតាំងដីដែលខ្លូនទទូលបានសិទ្ធិពីររាជរដ្ឋាបាល។
មន្ត្រីសាលាខេត្តដឮដដែលបានធ្វើការបញ្ជាក់ថាក្រុមហ៊ុនចំនូន៥ដែលប្រឈមដល់អជ្ញារបណ្ណ័នោះរូមមានទី១ក្រុមហ៊ុនវិមានសីលាអិលដីឌី.ដីទំហំ៩៨៧ហិកតា(គំរោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ)ទី២ក្រុមហ៊ុនស៊ានហេងអ៊ិនវេសមេន.ដីទំហំ៣៥០ហិកតា(គំរោងអភិវឌ្ឍន៍ទេសចរណ៍)ទី២ក្រុមហ៊ុនស៊ានហេងអ៊ិនវេសមេន.ដីទំហំ៩៨៨ហិកតា(គំរោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនិងគំរោងព្រែកោងកាង)ទី៤ក្រុមហ៊ុនហេងប៊ុនណាត.ដីទំហំ៩៦៣ហិកតា(គំរោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ)ទី៥ក្រុមហ៊ុនBLUEMETROco,LTD.ដីទំហំ៣៥៩ហិកតា(គំរោងអភិវឌ្ឍន៍ទេសចរណ៍)។
លោកឈិតសុខុនអភិបាលនែគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ខណៈលោកចុះទៅពិនិត្យមើលដំណើរការអភិវ្ឍន៍ក្រុម(យៀជា)នៅតំបន់រាមថាគ្រប់ក្រុមហ៊ុនទាំងអស់ដែលទទូលបានសិទ្ធិវិយោគលើដីសប្បទានសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុហើយមិនបានអនុវត្តន៍តាមនៅអ្វីដែលខ្លូនចុះកិច្ចកុងត្រាជាមួយរាជរដ្ឋាភិបាលក្រុមហ៊ុនទាំងនោះប្រឈមនិងការដកសិទ្ធិដកអជ្ញាធរបណ្ណ័ដើម្បីប្រមូលយកដីមករក្សាទុកជាសម្បត្តិរដ្ឋវិញដោយគ្មានការតវ៉ា។ដោយឡែកចំពោះក្រុនហ៊ុនចំនូន៥ខាងលើលោកឈិតសុខុនបានធ្វើការបញ្ជាក់ថាក្រុមហ៊ុនទាំងនោះលោកនិងចុះទៅពនិត្យមើលជាក់ស្តែងហើយបើមើលឃើញថាមិនការអភិវឌ្ឍន៍ដោយទុកដីឲ្យនៅទំនេរចោលលោកនិងធ្វើរបាយការណ៍ដាក់ទៅរាជរដ្ឋាភិបាលដើម្បីពិនិត្យនិងសម្រេចហើយត្រង់ថាដកសិទ្ធិដកអជ្ញាបណ្ណ័ឬមិនដកគឺជាការសម្រេចរបស់រាជរដ្ឋាភិបាលមិនថ្នាក់ខេត្តនោះទេ។
លោកនៅ ការុន.នាយកឧឡាជាតិរាមខេត្តព្រះសីហនុបានធ្វើការបញ្ជាក់ផងដែរថាក្រុមហ៊ុនដែលប្រឈមដក់សិទ្ធិដកអជ្ញាបណ្ណ័ចំនូន៥ខាងលើនេះរូបគាត់មិនដែលបានស្គាល់ម្ចាស់ក្រុមហ៊ុននិងមិនដែលឃើញក្រុមហ៊ុនទាំងនោះធ្វើសកម្មភាពអភិវ្ឍន៍អ្វីម្តងណានោះទេគឺក្រុមហ៊ុនទាំងនេះឃើញមានតែឈ្មោះនៅក្នុងបញ្ជីរតែប៉ុណ្ណុះ។
គូរបញ្ជាក់ផងដែរថាក្រុមហ៊ុនដែលសុំបានសិទ្ធិពីររាជរដ្ឋាភិបាលក្នុងការធ្វើវិយោគអភិវឌ្ឍន៍ លើដីសប្បទានសេដ្ឋកិច្ចតំបន់ឧឡាជាតិរាមនេះបើតាមការសង្កេតមើលភាគច្រើនដូចជាមិនមានការអភិវឌ្ឍន៍អ្វីឲ្យបានធំដុំនោះទេគឺឃើញតែសាងសង់បន្តិចបន្ទូចតែប៉ុណ្ណុះជាក់ស្តែងដូចជាក្រុមហ៊ុន(យៀជា)អញ្ចឹងដោយនៅក្នុងកំរោងប្លង់វិយោគ.ដូចជាគំរោងសំណង់សណ្ឋគារលំដាប់ផ្កាយប្រាំ.គំរោងសំណង់ខុនដូរ.កន្លែងវាយកូនគោល.ផ្សារទំនើប.តំបន់ទេសចរណ៍ធម្មជាតិជាដើមដែលមើលទៅដូចជាសម្បើមណាស់ប៉ុន្តែរជាលទ្ធផលក្នុងរយៈពេលជិត១០ឆ្នាំមកនេះគំរោងទាំងនោះមិនទាន់មានគំរោងមួយណាបានចាប់ផ្តើមនៅឡើយទេគឺបានត្រឹមតែធ្វើការសាងសង់សំណង់តូបឬខ្ចុសសំរាប់អង្គុយលេងនិងសំណង់អាគារសំរាប់ស្នាក់នៅខ្លះៗតែប៉ុណ្ណុះនិងក្រុមហ៊ុនមួយចំនូនទៀតមិនមានធ្វើសកម្មភាពតែម្តង៕
មតិយោបល់