ព័ត៌មានជាតិ

ជក់ថ្នាំញៀន មានទាំងកាំភ្លើងកែច្នៃ១ដើមទៀត!

រតនគិរី: លោកអធិការរងស្រុកបរកែវ ទទួលផ្នែកគ្រឿងញៀន បានប្រាប់ Post News ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទី កម្លាំងអធិការបានទទួលបណ្តឹងពីប្រជាពលរដ្ឋថា មានអ្នកជក់ថ្នាំញៀននៅចម្ការចន្ទី ស្ថិតនៅភូមិយឹន ឃុំកក់ ស្រុកបរកែវ កម្លាំងអធិការបានចុះទៅដល់បានឃាត់ខ្លួនបាន២នាក់ រត់គេចខ្លួនម្នាក់។

ជនសង្ស័យទី១ឈ្មោះ ឡុញ សុភក្រ័ ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើតភូមិ ត្រពាំងថ្នល់ ឃុំ ស្រែរនោង ស្រុកត្រាំកក់ ខេត្ដតាកែវ និងទីលំនៅបច្ចុប្បន្ន ភូមិ មួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្ដរតនគីរី។
ទី២ឈ្មោះ វ៉ាន់ សុខលឹម ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើត ភូមិ បែកអន្លូង ឃុំ អារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម មានទីលំនៅបច្ចុប្បន្ន ភូមិមួយ ឃុំ ឡាមិញ ស្រុកបរកែវ ខេត្ដរតនគីរី។

ក្នុងនោះដកហូតសម្ភា:មួយចំនួនរួមមាន ដាវ១ដើម, កាំភ្លើងកែច្នៃខ្លី១ដើម, កាំភ្លើងកែច្នៃវែង១ដើម, ម៉ូតូចំនួន២គ្រឿង, ទូរស័ព្វចំនួន៣គ្រឿង, ម្សៅសថ្លាសង្ស័យថាថ្នាំញៀន១ថង់ធំ និង១ថង់តូច និងឧបករណ៏សម្រាប់ជក់មួយចំនួនទៀត៕

មតិយោបល់