ទឹកអប់ត្រូវបានគេនិយមប្រើប្រាស់យ៉ាងខ្លាំង ហើយវាត្រូវបានគេប្រើប្រាស់ស្ទើរតែនៅគ្រប់ទីកន្លែងគឺចាប់ពី បន្ទប់ទឹក បន្ទប់ដេក ក្នុងរថយន្ត និងនៅលើសម្លៀកបំពាក់ បញ្ជ្រាសមកវិញ ផលប៉ះពាល់ដ៏ខ្លាំងរបស់វាលើបញ្ហាសុខភាពនោះ គឺមានមនុស្សមិនច្រើនដែលដឹងពីផលប៉ះពាលសុខភាពពីការប្រើប្រាស់ ទឹកអប់នោះទេ។
អ្នកជំនាញសិក្សាស្រាវជ្រាវលើពិភពលោកបានចេញសេចក្តី អះអាងថា ផលិតផលទឹកអប់ធ្វើឲ្យប៉ះពាល់ដល់សុខភាព ដោយបង្កឲ្យមានបញ្ហាជាច្រើនដូចជា ពិបាកដកដង្ហើម ប្រតិកម្មស្បែក ឈឺក្បាល និងធ្វើឲ្យចុះខ្សោយផ្លូវភេទជាដើម។
ក្រុមអ្នកជំនាញ ផែ្នកសុខភាព និយាយថាជិត១ភាគ៣នៃចំនួនមនុស្សទទួលរងផលប៉ះពាល់សុខភាពខ្លាំងពី ក្លិនទឹកអប់ ហើយបញ្ហាដ៏ធំនោះគឺវាធ្វើអោយស្បែកមានប្រតិកម្មទៅជាកន្ទួល ក្រហមតូចៗនៅលើស្បែក៕
មតិយោបល់