ព័ត៌មានជាតិ

ម្ចាស់ហាងស៊ុបគោតាម៉ាប់ និងប្រុសស្រី ៣នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី)

ភ្នំពេញ: កាលពីថ្ងទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី) នៅចំណុចក្នុងហាងពិភពមាន់ស្រែ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន ៤នាក់៖
១-ឈ្មោះ លន់ ដានី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងស៊ុបគោតាម៉ាប់ ស្នាក់នៅក្នុងហាងស៊ុបគោតាម៉ាប់ ផ្លូវ៩២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
២-ឈ្មោះ អិត រ័ត្នធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡាន ស្នាក់នៅផ្ទះលេខ១០ ផ្លូវ៣០៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) ។
៣-ឈ្មោះ សិត សុភក្តិ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត (គ្មានសារធាតុញៀន) ។
៤-ឈ្មោះ សែម ចាន់សុខា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការ អប់រំផាកពិន័យ ៕

មតិយោបល់