ព័ត៌មានជាតិ

Facebook ធ្វើឲ្យ​អ្នក​ញៀន​ជាង​ធាតុ​ស្រវឹង​ និង​អាច​ឲ្យស្នេហា​បែកបាក់​

​បើ​អ្នក​មាន​គណនេយ្យ​ហ្វេ​សប៊ុក តើ​អ្នក​អាច​មិន​បើក​មើល​វា​ក្នុងពេល ២៤​ម៉ោង​បាន​ទេ​? បើ​តាម​ការស្ទង់មតិ បានឲ្យដឹងថា ៨០% នៃ​អ្នកប្រើប្រាស់​«​មិនអាច​»​ធ្វើបាន​ទេ​។
https://i1272.photobucket.com/albums/y389/domneng/facebook_login_webpage_zpsf4d95a66.jpg
ការសិក្សា​មួយ បានបង្ហាញ​ថា តំរូវការ​ការត្រួតពិនិត្យ និង​ចូល​ទៅ​ប្រើប្រាស់​ហ្វេ​សប៊ុក គឺ​មាន​ឥទ្ធិពល​ជាង ការ​ញៀន​សារធាតុ​ស្រវឹង ឬក៏​បារី​ទៀត​។​ម្យ៉ាងវិញទៀត​​វា​បាន​បង្កើតឲ្យមាន​រឿង​រ៉ាវ​ប្រចណ្ឌ នៅពេលដែលអ្នកត្រួតពិនិត្យ នៅលើទំព័រគណនីនៃដៃគូរអ្នក វាងាយស្រួលនឹងឃើញ​គាត់ ឬក៏នាង កំពុងតែសន្ទនា​ទៅ​កាន់អ្នកផ្សេង។

ទាំងនេះវាធ្វើឲ្យអ្នកមានអារម្មណ៏មិនស្ងប់ និងមានការកើនឡើងនៃភាពប្រច័ណ្ឌ ក្នុងផ្លូវស្នេហា​របស់អ្នក។ តាមការសិក្សាបានឲ្យដឹងថា ៣៥% នៃអ្នកប្រើប្រាស់បាននិយាយថា ហ្វេសប៊ុកធ្វើ​ឲ្យគេមាន«អារម្មណ៏ប្រច័ណ្ឌ»។ ហើយ​ទាំងនេះវានាំឲ្យមានការបែកបាក់​ ឬ បញ្ចប់ជីវិតស្នេ​ហា​ក៏​មា​ន។
https://i1272.photobucket.com/albums/y389/domneng/article-2307396-193C53B0000005DC-380_634x392_zps50aa2bf0.jpg

មតិយោបល់