ព័ត៌មានជាតិ

Van Gaal មិន​លក់ Marouane Fellaini

​លោក Van Gaal បាន​ប្រាប់​ដល់ កីឡាករ​ប៊ែលហ្សិក Marouane Fellaini ថា លោក​នឹង​គ្រោង​ឲ្យ​គាត់ ធ្វើ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ក្លិប បិសាច​ក្រហម ។​

​កីឡាករ​សញ្ជាតិ​ប៊ែលហ្សិក​វ័យ ២៦ ឆ្នាំ ចាប់​តាំង​ទិញ​ពី​ក្លិប Everton ក្នុង​តម្លៃ​ខ្លួន ២៧,៥ លាន​ផោន កាលពី​ឆ្នាំទៅ នៅ​មិនទាន់​ស្វែងរក​គ្រាប់​បាល់​បាន​នៅឡើយ ខណៈ​ដែល​ពេល​នេះ​មាន​បញ្ហា​របួស​កជើង ។​ប៉ុន្តែ​ឥឡូវ លោក Van Gaal អ្នក​ចាត់ការ​ទូទៅ​ក្លិប​បិសាច​ក្រហម បានគិត​ថា អ​នា​គត់​កីឡាករ Marouane Fellaini គឺ​នៅ Old Trafford ។​

​បើ​យោង​តាម​ការអះអាង​របស់ Marouane Fellaini បានឲ្យដឹងថា លោក Van Gaal បាន​អង្គុយ​ពិភាក្សា​ជាមួយ​នឹង​កីឡាករ​ខ្សែបម្រើ​រូបនេះ ។​
​កីឡាករ Marouane Fellaini នឹង​ត្រូវ​រំពឹង​វិលត្រឡប់ ក្នុង ៣ សប្តាហ៍​ទៀត ៕​
Marouane Fellaini

មតិយោបល់