ព័ត៌មានជាតិ

នៅដល់មណ្ឌលគិរី មកលួចម៉ូតូក្នុងខេត្តត្បូងឃ្មុំ ត្រូវសមត្ថកិច្ចចាប់ក្របួច

ត្បូងឃ្មុំ: កាលពីថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង៨ និង ៤០នាទីយប់ កម្លាំងអធិការបានបង្ក្រាបករណីចោរកម្ម ស្ថិតភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ជនសង្ស័យឈ្មោះ សុខ ភី ហៅសុខពៅ ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិថ្មី ឃុំថ្មី ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជនរងគ្រោះឈ្មោះ សោម រស់ ភេទប្រុស អាយុ ៤៤ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ/សង្កាត់ខាងលើ។

សម្ភារ:បាត់បង់៖ ម៉ូតូម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួND125M5685467 លេខម៉ាស៊ីនND125ME5685467 ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1H-0536 ប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់