ព័ត៌មានជាតិ

HUAWEI តែងតាំង​លោក David Sun អគ្គនាយក​ប្រតិបត្តិ​ថ្មី ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​

​កាលពី​ថ្ងៃ 13 មីនា ឆ្នាំ 2015 ក្រុមហ៊ុន HUAWEI ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​ពិភពលោក ផ្នែក​បច្ចេកវិទ្យា និង​ដំណោះស្រាយ​ផ្នែក​ទូរគមនាគមន៍ និង​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូន​ដ៍​ធំ​លេខ 3 លើ​ពិភពលោក បាន​តែងតាំង​លោក David Sun អគ្គនាយក​ប្រតិបត្តិ​ថ្មី ប្រចាំ​តំបន់ អាស៊ីអាគ្នេយ៍ ។​

​លោក David Sun នឹង​គ្រប់គ្រង​នូវ​រាល់​គ្រប់​ដំណើរការ និង​ទទួលខុសត្រូវ​ផ្នែក​អភិវឌ្ឍន៍ អាជីវកម្ម ដូចជា​ផ្នែក​បណ្តាញ​ទូរ​សព្ទ័ ផ្នែក​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា ទូរគមនាគមន៍ និង​ផ្នែក​ហ្គ្រុ​ប​អាជីវកម្ម​អតិថិជន (​ស្មា​ត​ហ្វូន​) ។

​ក្រុមហ៊ុន HUAWEI មាន​វត្តមាន​និង​ដំណើរ​អាជីវកម្ម​របស់​ខ្លួន​នៅក្នុង​តំបន់​តាំងពី​ឆ្នាំ 1997 ។ អគ្គនាយក​ប្រតិបត្តិ​ថ្មី​នេះ គឺ​ពោ​ញ​ដោយ​បទពិសោធន៍ និង​ជោគជ័យ​ក្នុង​អាជីព​ដ៍​យូរអង្វែង ក្នុង​ប្រវត្តិ​ការងារ ដែល​លោក​ដឹកនាំ និង​ពង្រឹង​ចំណែក​ទីផ្សារ ក៍​ដូចជា​ជំរុញ​តួរ​លេខ​លក់​មាន កំណើន​ដ៍​ខ្លាំង ។

​លោក​អគ្គនាយក Sun មាន​បទពិសោធន៍​ក្នុង​ការងារ​ជា​ថ្នាក់ដឹកនាំ​អស់​រយៈពេល 17 ឆ្នាំ ផ្នែក​ទូរគមនាគមន៍ បច្ចេកវិទ្យា គាត់​បាន​ចាប់ផ្តើម​អាជីព​ជាមួយ Huawei តាំងពី​ឆ្នាំ 1998 ដោយ​ទទួលបាន​នូវ​តំណែង​ថ្នាក់ដឹកនាំ​ធំៗ​ដូចជា នាយក​ក្រុមហ៊ុន Huawei ប្រចាំ​នៅ Hangzhou នាយក​ក្រុមហ៊ុន Huawei ប្រចាំ​នៅ Guangzhou នាយក​ផ្នែក​លក់​ផ្នែក បណ្តាញ​ណែ​ត​វឺ​ក និង​បច្ចេកវិទ្យា នៅ​ប្រទេស​ចិន ។

​លោក​អគ្គនាយក Sun បាន​និយាយថា “​ពិភព​នៃ​បច្ចេកវិទ្យា ដំណោះស្រាយ​ទូរគមនាគមន៍​និង​គ្រឿង​អេឡិចត្រូនិក សម័យនេះ មាន​ការប្រែប្រួល និង​អភិវឌ្ឍន៍​ដ៍​ខ្លាំង​បំផុត នេះ​គឺជា​អ្វី HUAWEI នឹង​ឈោង​ចាប់​នូវ​ឱកាស ក្នុង​យុគសម័យ​បំលាស់ប្តូរ​នេះ ។ HUAWEI បាន​តាំងចិត្ត ក្នុងការ នាំ​មក​ដំណោះស្រាយ និង​សេវាកម្ម ដ៍​ល្អ​បំផុត ថ្មី​បំផុត និង​ធ្វើ​យ៉ាងណា​អោយ អតិថិជន​ទទួលបាន​ជោគជ័យ និង​ចំណេញ​ក្នុង​អាជីវកម្ម ។ “

​លោក​អគ្គនាយក Sun ក៍​ធ្លាប់ធ្វើ​ជា​អគ្គនាយក​ប្រតិបត្តិ​ស្តីទី និង​នាយក​គ្រប់គ្រង​ផ្នែក បច្ចេកវិទ្យា និង​ដំណោះស្រាយ​ផ្នែក​ទូរគមនាគមន៍ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ មុន​នឹង​លោក​នឹង​ឡើង​មក​តំណែង​នេះ ។ គួរបញ្ជាក់​ថា ប្រទេស​ដែល​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ឡាវ ថៃ វៀតណាម ហុងកុង តៃវ៉ាន នេ​ប៉ាល ឥណ្ឌា និង ស្រី​ឡាំង​កា ។

​អំពី​គ្រុប​អាជីវកម្ម​សម្រាប់​អតិថិជន Huawei
​ជាមួយនឹង​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ចំនួន ១៦ នៅក្នុង​ប្រទេស​ជាច្រើន រួមមាន ប្រទេស​អាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និង​ចិន ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន Huawei ពង្រីក​ដល់​ជាង ១៧០ ប្រទេស កំពុង​បម្រើ​មួយ​ភាគ​បី នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ពិភពលោក​។ នៅ​ឆ្នាំ ២០១៤ ការនាំ​ចេញ​ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន Huawei បាន​ជាប់​លំដាប់​ថ្នាក់​លេខ​បី​នៅ​លើ​ពិភពលោក​។ គ្រុប​អាជីវកម្ម​មួយ ក្នុងចំណោម​គ្រុប​អាជីវកម្ម​បី​របស់​ក្រុមហ៊ុន Huawei មានដូចជា គ្រុប​អាជីវកម្ម​សម្រាប់​អតិថិជន Huawei (BG) ដែល​ចែកចាយ​នូវ​ផលិតផល រួមមាន ទូរស័ព្ទដៃ ឧបករណ៍​អ៊ី​ន​ធើ​ណេត​តាម​ទូរស័ព្ទ (MBB) និង​ឧបករណ៍​អ៊ី​ន​ធើ​ណេត​តាម​ផ្ទះ​។ ជាមួយនឹង​បទពិសោធន៍​អាជីវកម្ម​ដ៏​លើសលប់​ផ្នែក​បច្ចេកវិជ្ជា​ព័ត៌មាន និង​ទូរគមនាគមន៍​(ICT) អស់​រយៈពេល​ជាង​២០​ឆ្នាំ ជា​បណ្តាញ​សកល​ដ៏​ទូលំទូលាយ ប្រតិ​បត្ដិកា​រ​អាជីវកម្ម​លំដាប់​ពិភពលោក ព្រមទាំង​ជា​ដៃគូ​ដ៏​មាន​បទពិសោធន៍ គ្រុប​អាជីវកម្ម​សម្រាប់​អតិថិជន Huawei (BG) បាន​ប្តេជ្ញា​ពាំនាំ​យក​បច្ចេកវិជ្ជា​ចុងក្រោយ​បំផុត ជូន​ដល់​អតិថិជន ផ្តល់ជូន​ពិភពលោក​នូវ​លទ្ធភាព​នានា និង​ការបង្កើត​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​ទីកន្លែង​៕

2015-03-24_132726

l36327-huawei-logo-87716Huawei

មតិយោបល់