ព័ត៌មានជាតិ

Daley Blind សប្បាយរីករា​យបានលេងក្រោមការដឹកនាំរបស់ Louis van Gaal

កីឡាករចំណូលថ្មីរបស់បិសាចក្រហម Daley Blind បានសារភាពថា ​លោក Louis van Gaal គឺ​សំខាន់ណាស់ ដែលជាកត្តាមួយ ដែលគាត់សម្រេចចិត្ត ផ្លាស់មក​កាន់ Old Traford ។​
ខ្សែការពារ​របស់ហុល្លង់ Daley Blind ចូលរួម​លេង​ជាមួយនឹងបិសាចក្រហម ក្នុងតម្លៃខ្លួន ១៤ លានផោន ប្រហែល ២៣ លានដុល្លារ ដោយ​ទិញមួយម៉ោង​មុនទីផ្សារផ្ទេរកីឡាករត្រូវបានបិទ ។​

កីឡាករវ័យ ២៤ ឆ្នាំ បាននិយាយថា គាត់​កំពុងសំឡឹងមើលទៅមុខ ​ដើម្បីធ្វើការពីក្រោយ លោក Van Gaal ហើយសប្បាយចិត្ត​​លេង​ក្នុង​ទីតាំងខ្សែការពារ ។​

Daley Blind បានប្រាប់ដល់អ្នកសារព័ត៌មានថា ” លោក Louis van Gaal គឺមានសារៈសំខាន់ណាស់ ​ធ្វើឲ្យខ្ញុំជឿជាក់ ក្នុងអំឡុងពេល World Cup ។ ខ្ញុំរីករាយ ធ្វើការ​ ម្តង​ទៀតជាមួយនឹងគាត់ និងសង្ឈឹមថានឹងទទួលបានមេរៀនជាច្រើនពីគាត់​ ” ។​
កីឡាករនេះ​បានបន្តថា “សម្រាប់ខ្ញុំអាចលេង បានពីមុខងារ ដោយអាចលេង​ជាខ្សែបម្រើ និងការពារ ហើយនឹងព្យាយាមលេងក្នុងទីតាំង ដែលគ្រូបង្វឹក​ដាក់ឲ្យ” ៕​

Daley Blind

មតិយោបល់