ព័ត៌មានជាតិ

Radamel Falcao អាចជួយ Van Gaal លើក​មុខមាត់​បិសាច​ក្រហម​បាន​ទេ​យប់​នេះ​?

​ទីក្រុង​មេន​ឆេ​ស្ទ័រ ៖ កីឡាករ​ចំណូល​ថ្មី​របស់ បិសាច​ក្រហម Manchester United លោក Radamel Falcao, Marcos Rojo, Daley Blind និង Luke Shaw គួរតែ​បង្ហាញខ្លួន​ជួយ​ដល់​ក្រុម​ខ្លួន នៅ​រាត្រី​ម៉ោង ១០ និង ០០ នា​ទីនេះ ដោយ​ទទួលភ្ញៀវ QPR ។​
​បើទោះបីជា​មាន​កីឡាករ​ចំណូល​ថ្មី​ជាច្រើន ត្រៀម​ជើង​លេង​យប់​នេះ ក៏ប៉ុន្តែ ខ្សែការពារ​ដ៏​រឹងមាំ Phil Jones នឹង​ត្រូវ​អង្គុយ​នៅ​កៅ​អ៊ី​រង​ចាំមើល បន្ទាប់​ពី​របួស​សរសៃ​ពួរ​ជើង ក្នុងអំឡុង​ប្រកួត​ឲ្យ​អង់គ្លេស សម្រាប់​ការ​ជម្រុះ​ទៅកាន់ អឹរ៉ូ ២០១៦ ។​

​សម្រាប់ QPR នឹងដាក់​កីឡាករ​របស់ខ្លួន Sandro និង Niko Kranjcar ឲ្យ​លេង​ផងដែរ​។​
​បើសិនជា​រាត្រី​នេះ ក្លិប​បិសាច​ក្រហម នៅតែ​បន្ត​ចាញ់​ទៀត វា​ជា​លើក​ទី ១ ហើយ សម្រាប់ ក្លិប​មួយ​នេះ ដោយ​ប្រកួត ៤ លើក​បើកឆាក​ទាំង ៤ លើក មិន​ស្គាល់​ពាក្យ​ថា​ឈ្នះ​នោះ តាំងពី​ឆ្នាំ ១៩៨៦ មក​។​
​អ្វី​ដែល​ក្លិប បិសាច​ក្រហម រំពឹង​ថា​ឈ្នះ និង​ស្វែងរក​គ្រាប់​បាល់​ជូន​ក្លិប​បិសាច​ក្រហម គឺមាន​តែ​កីឡាករ ចំណូល​ថ្មី Radamel Falcao និង​ស្លាប​ប្រយុទ្ធ​ដ៏​រឹងមាំ Angel Di Maria ដើម្បី​លើក​កិត្តិយស​ក្លិប​នេះ ឡើងវិញ ៕​
Falcao

មតិយោបល់