ផ្ទះ ព័ត៌មានជាតិ សូមចូលរួមទាំង...

សូមចូលរួមទាំងអស់គ្នា ដើម្បីសង្គជាតិគ្មានគ្រឿងញៀន! ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ភ្នំពេញ: កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន ០២នាក់រួមមាន ៖
១-ឈ្មោះ ផង់ រតនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
២-ឈ្មោះ សេង វឿន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិវត្តទួល សង្កាត់ទួលសង្កែង១ ខណ្ឌឬស្សីកែវ ។

វត្ថុតាងដកហូតបាន ៖ក្រាមសថ្លា ០៣កូនថង់តូច ។

ដំណើររឿង ៖ មុនពេលកើតហេតុ ប៉ុស្កិ៍រដ្ឋបាលគោកឃ្លាង បានទទួលព័ត៌មានពីពលរដ្ឋថា នៅចំណុចខាងលើ មានមនុស្សប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀន ក្រោយមក សមត្ថកិច្ច បានចុះដល់ចំណុចកើតហេតុ ក៏ធ្វើការត្រួតពិនិត្យ រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.