ត្បូងឃ្មុំៈ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលា ម៉ោង១៥ និង០០នាទី មានករណីក្មេងលង់ទឹកស្លាប់កើតឡើង នៅចំណុចភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្នុំ។
ជនរងគ្រោះឈ្មោះ វិន រក្សា ហៅ ភារ៉ាត់ ភេទប្រុស អាយុ ០៣ឆ្នាំជាតិខ្មែរ រស់នៅភូមិ- ឃុំកើតហេតុខាងលើ ។
ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិកាដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក ធ្វើការពិនិត្យសាក សពឃើញថា ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើស ព្រហ្មទណ្ឌឡើយ រួចក៏ប្រគល់សព ជូនក្រុមគ្រួសារ សាច់ញាតិធ្វើ បុណ្យតាមប្រពៃណី៕
មតិយោបល់