ព័ត៌មានជាតិ

ប្រតិភូ​អ្នកសារព័ត៌មាន​ថៃ ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា ដើម្បី​ចែករំលែក​និង​ផ្លាស់ប្តូរ​បទពិសោធន៍ និង​រួម​គ្នា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ទាំង​២ប្រទេស

​សៀមរាប​៖ នាយក​សមាគមន៍​អ្នកសារព័ត៌មាន ខេត្តឧ​ប៊ុន រាជធានី នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ដឹកនាំ​គណៈ ប្រតិភូ​អ្នក​សា​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​ថៃ ជួប​សំណេះសំណាល ជាមួយ​អ្នកសារព័ត៌មាន​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា កាល​ពី​ថ្មីៗ​កន្លងមកនេះ នៅ​សណ្ឋាគារ សៀមរាប​ថោ​ន ដែល​មាន​អ្នកសារព័ត៌មាន ថៃ និង​អ្នក សារព័ត៌មាន​កម្ពុជា មក​ពី​ទូរទស្សន៍ កាសែត វិទ្យុ ក្នុង​ស្រុក​ចូលរួម​ជាច្រើនរូប ។​

​កិច្ច​ជំនួប​ពិ​ភាគ​ក្សារ​វាង​អ្នកសារព័ត៌មាន​រវាង​ទាំងពី ប្រទេស ត្រូវបាន​ប្រារព្វ​ឡើង ក្នុង​គោលបំណង​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍ ក្នុង​ភារៈកិច្ច​ទទួលខុសត្រូវ​ខ្ពស់​របស់​អ្នកសារព័ត៌មាន ប្រកបដោយ​តម្លាភាព មិន​លំអៀង សច្ចះ​ធម៌និង​មាន​វិជ្ជាជីវៈ​ដ៏ត្រឹមត្រូវ ក្នុង​ការចុះ​យក​ព័ត៌មាន និង​ការចូលរួម​ចំណែក​កសាង អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាម​ព្រំដែន ក៏​ដូច​ការ​ដើរតួរ​ក្នុងការ​ពន្លត់​ហឹង្សា និង​ការភាន់ច្រឡំ​បង្ករ​ឲ្យ​ស្ថានភាព​មិន​ជ្រួលច្របល់​។​ក្នុង​កិច្ចប្រជុំ​បាន​ផ្តោត​ទៅ​លើ​ការផ្សព្វផ្សាយ នៅតាម​បន្ទាត់​ព្រំដែន និង​ខេត្ត​ជាប់​ព្រំដែន​ទាមទារ​ឲ្យ​ព័ត៌មាន មាន​ការពិចារណា មាន​ការទំនាក់ទំនង​រវាង​អ្នកសារព័ត៌មាន​ទាំង​ពី​ប្រទេស ចៀសវាង​ការយល់ច្រឡំ​ដោយ សារ​ការផ្សព្វផ្សាយ​រឿង​មិន​ពិត ។​

​លោក ជលធិ​ម ចាន់​សិង នាយក​សមាគមន៍ អ្នកសារព័ត៌មាន ខេត្តឧ​ប៊ុន​រាជធានី បានទាមទារ​ឲ្យ​អ្នកសារព័ត៌មាន ទាំង​ពី​ប្រទេស​ចូលរួមចំណែក ក្នុង​ការជួយ​ផ្សព្វផ្សាយ ទី​១ ពាក់ព័ន្ឋ​ទៅ​នឹង​ពលក​រ​ខ្មែរ ដែល​មាន​ជំងឺគ្រុនចាញ់ ជំងឺអេដស៍ ដែល​កំពុងតែ​ធ្វើការ​នៅក្នុង​ខេត្ត​ស៊ី​សៈកេត និង​ខេត្តឧ​ប៊ុន​រាជធានី ចូល​រក្សា​ព្យាបាល​នៅតាម មន្ទីរ​ព្យាបាល​របស់​ខេត្ត​ឬ តាម​ស្រុក ដោយ​មាន​ការអនុគ្រោះ​ពី​រដ្ឋបាល​ថៃ​ដោយ​ពុំ​មាន​ការចាប់​នោះទេ ទី​២ សំណូមពរ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មាន​បំណង​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ឬ​ស្ត្រី​ដែល​មាន​ស្វា​ម៉ី​ជា ជនជាតិ​ថៃ បាន​ពរ​ពោះ​នៅ​ស្រុក​ខ្មែរ ហើយ​ទៅ​ឆ្លង​ទន្លេ​នៅ​ប្រទេស​ថៃ សូមឲ្យ​មាន​ការនាំយក នូវ​ឯកសារ ដែល​មាន​ការ​ពាក់ព័ន្ឋ​ទៅ​ជាមួយ ប្រែជា​ភាសា​អង់គ្លេស ដើម្បី​ងាយស្រួល​ដល់​ការសម្រេច​និង​សម្រួល​ជូន​បាន​ឆាប់រហ័ស​។​

​នៃ​ឳ​កាស​នោះដែរ អ្នកសារព័ត៌មាន​អាស៊ាន​បាន​អញ្ជើញ​ទស្សនា បឹង​ទន្លេសាប​ដែល​ធំជាងគេ​នៃ​អាស៊ី ដែល​កំពុងតែ​បើក​ទ្វារ​ចំហរ​ស្វាគមន៍​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ឲ្យ​សិក្សា​ពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ លើ​ក្បូន​បណ្តែត​ទឹក​និង​ការប្រកប​មុខរបរ​នេសាទ នៃ​ជនជាតិខ្មែរ​តាំងពី​សម័យ​ដើម និង​បាន​ធ្វើ​ឲ្យ​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង​ដ​ក់ជាប់​ក្នុង​ក្រអៅបេះដូង​របស់​អ្នកសារព័ត៌មាន​អាស៊ាន បន្ទាប់មក​អ្នកសារព័ត៌មាន​ទាំងពីរ​ប្រទេស​បាន​ទស្សនា សិក្សា​ពី​ទំនាម​ទំលាប់ នូវ​វប្បធម៌ ប្រពៃណី​របស់​ខ្មែរ​ដែល​បុព្វបុរស​បាន ចងក្រង​ដោយ​ស្នារ​ដៃ វិចិត្រករ​បាន​បន្សល់​ដល់​កូនចៅ​ជំនាន់​ក្រោយ ៕

News (2)
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/News1_zps0b1e1c9d.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/News3_zps07289a76.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/News6_zpsa4af980d.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/News4_zpsffe2edce.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/News5_zps909db3a5.png

មតិយោបល់