ព័ត៌មានជាតិ

បិសាចក្រហម​ឈ្នះជាលើកដំបូង ​ដោយលុត QPR យ៉ាងចាស់ដៃ​

ក្រុងមេនឆេស្ទ័រ ៖ លោក Louis van Gaal បានបង្ហាញភាពជោគជ័យរបស់ខ្លួន ជាលើកដំបូង ក្នុងនាម​ជា​អ្នកយុទ្ធសាស្ត្រទីលាននៅទឹកដី Old Traford ដោយ​យកឈ្នះលើក្លិប Queens Park Ranger ៤ – ០ នៅរាត្រីថ្ងៃអាទិត្យ វេលាម៉ោង ១០ និង ០០នាទី ។​
Di Maria
ក្នុងចំណោមកីឡាករចំណូលថ្មី ៤ដួង មាន Marcos Rojo និង Daley Blind ត្រូវបានអ្នកចាត់ការទូទៅ Louis van Gaal បានដាក់ឲ្យលេងមុន​ តែ កីឡាករ Radamel Falcao និង Luke Shaw ទុកជាកីឡាករបម្រុង ។​
បើកឱកាស​ដំបូង សម្រាប់ភាពជោគជ័យ បំបែកពងមាន់ ក្លិប QPR ដោយកីឡាករ Di Maria នៅនាទី ២៤ ដោយការស៊ុតហ្វ្រីហ្គិត ខណៈដែល​អ្នកចាំទី របស់ QPR ស្មានតែ Rooney តែត ។​

នៅនាទី ៣៦ កីឡាករ Ander Herrera បានស៊ុតបំប៉ោងសំណាញ់ ជួយ​ឲ្យបិសាចក្រហម​យកឈ្នះ ២ – ០ បន្ទាប់ពីបាល់ Rooney ស៊ុតចេញបរាជ័យ ​ដោយ​ទ្រូ យ៉ាង​ស្អាត ឲ្យកីឡាករចំណូលថ្មី ។​ កីឡាករ Wayne Rooney នៅតែមានឱកាស​ស្វែងរកគ្រាប់បាល់ នៅនាទី ៤៤ និង នាទី ៥៨ កីឡាករ Mata ធ្វើឲ្យបិសាចក្រហម លែងខ្វល់ និងស្គាល់ពាក្យថាចាញ់ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ​៖

មតិយោបល់