ព័ត៌មានជាតិ

អគ្គិភ័យបានឆាបឆេះម៉ូតូ១គ្រឿង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង

ភ្នំពេញ: នៅវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ករណីអគ្គិភ័យឆេះម៉ូតូមួយគ្រឿង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ មានយុវជនម្នាក់ទើបនឹងចេញពីធ្វើការងារនៅម្តុំព្រលាន បានជិះម៉ូតូ១គ្រឿងធ្វើដំណើរ ត្រលប់មកកន្លែង ស្នាក់នៅវិញ ត្រង់ម្តុំចាក់អង្រែ ។ ពេលកំពុងតែជិះសុខៗ មកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែម៉ូតូឆ្លងចរន្តភ្លើង បង្កជាអគ្គិភ័យកើត ឡើង បណ្តាលឲ្យឆាបឆេះ ម្ចាស់ភ័យក៏បង្អន់ល្បឿនដើម្បីលោតចុះចេញ ។ បន្ទាប់មកអ្នកឃើញហេតុការណ៍ ក៏បានយកបំពង់បាញ់ ពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ដែរ ប៉ុន្តែមិនអាចធ្វើឲ្យភ្លើងរលត់នោះទេ ។ ម៉ូតូខាងលើម៉ាកឃ្យូប៊ីត ពាក់ស្លាកលេខកណ្តាល 1AG-0624 ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុងតែម្តង ៕

មតិយោបល់