ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋ សភា ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមកាន់បិណ្ឌ និងរាប់បាត្រវេទី៦ នៃពិធីបុណ្យភ្ជុំ បិណ្ឌនៅវត្ដសាវ័ន្ដតេជោ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ តាមគន្លងប្រព្រៃណី ព្រះពុទ្ធសាសនា ដើម្បីឧទិ្ទសកុសលផលបុណ្យដល់ជីដូន ជីតា និង អ្នកមានគុណព្រមទាំងញាត្ដិការទាំងប្រាំពីសណ្ដាណ និងយុទ្ធជន ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុការពារទឹកដីមាតុភូមិ ។
ពិធីបុណ្យកាន់បិណ្ឌនេះ បានប្រារព្ធធ្វើទៅតាមគន្លងប្រពៃណីព្រះពុទ្ធ សាសនា ដោយមានការថ្វាយនូវគ្រឿងសក្ការៈបូជាចំពោះព្រះពុទ្ធរូបស្នងអង្គ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រួនៃយើង និង បានប្រារព្ធនូវបទនមស្ការព្រះរតន ត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរព រំឭកដល់គុណបុណ្យព្រះរតន ត្រ័យកែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ព្រមទាំងបាននិមន្តព្រះសង្ឃ ចំនួន២៥ អង្គ ស្វាធ្យាយជយន្តោចម្រើនព្រះបរិត្ត ពុទ្ធពរជ័យមង្គលជូនចំពោះលោកស្រី ម៉ែន សំអន និងសហការី , ក្រុមគ្រួសារ ,ព្រមទាំងថ្នាក់ដឹក នាំគ្រប់លំដាប់ ថ្នាក់ នៃក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក៍ដូចពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានចូលរួម ក្នុងពីធីបុណ្យកាន់បិណ្ឌ នាឪកាសនេះផងដែរ ។
នៅក្នុងឱកាសនេះដែរ លោកស្រី ឧបនាយរដ្ឋមន្ដ្រី ក៍បានឧទិ្ទសកុសលផលបុណ្យ ដែលបានមកពីការផ្ដូចផ្ដើម ដោយសទ្ធាជ្រះថ្លា ក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះជូនដល់ សម្ដេច ទាំងបី ប្រមុខដឹកនាំ ដ៍វាងវៃ របស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចគតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែយកចិត្ដទុកដាក់គិតគូរពីវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋទូទាំងគោរពប្រតិបត្ដិតាមគន្លងព្រះពុទ្ធសាសនា និងប្រព្រៃណីជាតិយើង ។ លោកស្រី ក៍បានបួងសួងសុំឲ្យវត្ថុសក្ដិសិទ្ធិក្នុងលោកជួយតាម ថែរក្សាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីនាយករដ្ឋ មន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជួបតែជ័យជំនះគ្រប់ភារកិច្ច និង ទទួលនូវសុខដុមរមនា ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការីកចម្រើនប្រកបដោយសុខសន្ដិភាព ជានិច្ចនិរន្ដ ។
ជាមួយគ្នានោះដែរលោកស្រី ឧបនាយករដ្ឋមន្ដ្រីក៍បាន ប្រគេណនូវទេយ្យទាន និងទេយ្យវត្ថុ គ្រឿងភេជ្ជៈ គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដល់ព្រះសង្ឃ ហើយប្រារព្ធពិធី រាប់បាត ព្រមទាំងនាំបច្ច័យចែកជួន ដល់លោកយាយ លោកតា និងពុទ្ធបរិស័ទ ចំណុះជើងវត្ដ ផងដែរ ។
សូមបញ្ជាក់ថា៖ ប្រជាជនខ្មែរជឿថា ព្រលឹងរបស់អ្នកទាំងនោះ នឹងមកដល់វត្តអារាម ហើយ ទទួលការផ្ដល់ជូនពីសាច់ញាតិ ឬកូនចៅរបស់ពួកគេតាមរយៈការអធិដ្ឋាន ដោយ ព្រះសង្ឃ។ ម្យ៉ាងទៀតគេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដាសាឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយ ក្នុងរយៈពេល១៥ថ្ងៃ នៅមិន ឃើញសាច់ញាតិធ្វើបុណ្យឧទ្ទិសកុសលឲ្យ ។ មួយវិញទៀតគេសង្ឃឹមថា កុសលផល បុណ្យដែលគេបានធ្វើនៅជាតិនេះនឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខ សេចក្ដី ចម្រើនរហូតដល់ជាតិក្រោយ ។
រយៈពេល១៤ថៃ្ងគេឱ្យឈ្មោះថា បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិកពីគ្រប់វេណទាំងអស់ បានមកជួបជុំគ្នាធ្វើទានចំពោះព្រះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ ដែលជាថ្ងៃចុងក្រោយនេះ ដែលមានឈ្មោះថា ភ្ជុំបិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌ៕
មតិយោបល់