ព័ត៌មានជាតិ

សិប្បកម្មកែច្នៃឈើប្រណីតក្នុងក្រុងស្ទឹងត្រែង ធ្វើសកម្មភាពកក្រើកឡើងវិញហើយ

ស្ទឹងត្រែងៈ សព្វថ្ងៃនេះក្នុងទីរួមខេត្តស្ទឹងត្រែងត្រូវបានគេសង្កេតឃើញថា មានក្រុមឈ្មួញជាច្រើនអ្នកបាននាំគ្នាសម្រុកដឹកឈើប្រណីតយកមកលក់ឲ្យសិប្បិកម្មកែច្នៃឈើជាច្រើនកន្លែង ដែលក្នុងនោះត្រូវបានគេដឹងថា មានសិប្បិកម្មមួយចំនួនធំគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើឡើយ។

ចំពោះសិប្បកម្មដែលមានច្បាប់ត្រឹមត្រូវនោះ គេសង្កេតឃើញជាញឹកញាប់ថា ឈើដែលដឹកចូល គឺជាឈើគ្មានច្បាប់ដែលក្រុមឈ្មួញដទៃផ្សេងទៀតយកមកលក់ឲ្យតែប៉ុណ្ណោះមិនមែនជាឈើដែលមានច្បាប់ដឹកចូលនោះទេ។

សិប្បិកម្មទាំងអស់នោះមានសិប្បិកម្មមួយចំនួនត្រូវបានគេស្គាល់ថា ទី១. សិប្បកម្មរបស់លោក ខាំ ប៊ុនធឿង ដែលជាមន្ត្រីអាវុធហត្ថខេត្ត។ និងទី២. សិប្បិកម្មរបស់លោក ខាំ ប៊ុនម៉េង ដែលជាមន្ត្រីអាវុធហត្ថ។ សិប្បិកម្មទាំងពីរនេះ គឺមានទីតាំងស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ព្រមទាំងសិប្បិកម្មជាច្រើនទៀតដែលមាននៅភូមិបាចុង សង្កាត់ព្រះបាទ ក្នុងទីរួមខេត្តសរុបទាំងអស់ជាង២០សិប្បិកម្ម។

ពាក់ព័ន្ធនឹងសិប្បិកម្មកែច្នៃឈើប្រណីតខាងលើនេះ គេសង្កេតឃើញថា ដូចជាមិនមានសមត្ថកិច្ច និងកម្លាំងជំនាញក្នុងខេត្តណាម្នាក់ធ្វើការចុះត្រួតពិនិត្យម្តងឡើង៕

មតិយោបល់