ខ្សែការពារ Mathieu Debuchy (ម៉ាធីអ៊ូ ដេប៊ូឈី) នឹងត្រូវអវត្តមានយ៉ាងតិច២ខែដោយសារតែរបួស.កជើង ខណៈដែរកីឡាកររូបនេះបានរបួសក្នុងការប្រកួតដែល Arsenal លេងស្មើជាមួយ Manchester City ។
Debuchy ដែលបានផ្លាស់មក Arsenal ក្រោយចាកចេញពី Newcastle United នៅរដូវក្តៅនេះបានរងរបួស ក.ជើងខាងឆ្វេងមុនពេលរូបគេត្រូវបានសែងចេញពីទីលានកាលពីយប់ថ្ងៃសៅរ៍ ។
អ្នកចាត់ការក្លិបកាំភ្លើងធំលោក Arsene Wenger (អាសេន វ៉េនហ្គើ) បានលើកឡើងក្រោយការប្រកួតថា របួសរបស់កីឡាករ Debuchy គឺមានសភាពធ្ងន់ធ្ងរហើយរូបគេនឹងត្រូវធ្វើការស្កេនពិនិត្យរបួសនៅថ្ងៃច័ន្ទនេះ ។
គួរបញ្ជាក់ថា Arsenal បច្ចុប្បន្នកំពុងឈរនៅលំដាប់ទី៧ក្នុងតារាង Premier League បន្ទាប់ពីប្រកួតស្មើ ជាមួយ Manchester City កាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕
មតិយោបល់