ព័ត៌មានជាតិ

លោក Manuel Pellegrini អះអាង​ថា​កីឡាករ Sergio Aguero អាចមាន​លទ្ធភាព​ឈ្នះ​ពាន Ballon d’Or

​គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Manchester City លោក Manuel Pellegrini (​ម៉ាញូ​អេល ប៉េឡេ​គ្រី​នី​) មាន​ជំនឿ​ជា​ក់ថា កីឡាករ Sergio Aguero (​ស៊ើជី​អូ អា​ឃ្វេ​រ៉ូ​) អាចមាន​លទ្ធភាព​ឈ្នះ​ពាន Ballon d’Or (​បា​ឡុន ដ​រ​) នៅ​រដូវ​កាល​នេះ​បាន ។​

Aguero បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​៣​របស់​ខ្លួន​ក្នុង​ការប្រកួត​ដែល Man City ស្មើ Arsenal ២-២ ហើយ​លោក Pellegrini បាន​បង្គាប់​ឲ្យ​កីឡាក​រសញ្ជាតិ​អា​ហ្សង់​ទី​ន​រូប​នេះ​រក្សា​ទម្រង់​លេង​ដ៏​ល្អ របស់​ខ្លួន​ដើម្បី​ក្លាយទៅជា​កីឡាករ​ដែល​ល្អផ្តាច់គេ​ក្នុង​ពិភពលោក ។​
​លោក Pellegrini ប្រាប់​អ្នកសារព័ត៌មាន​ថា “​ខ្ញុំ​គិតថា Aguero គឺ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អៗ នៅលើ​ពិភពលោក​ហើយ​រូបគេ​នឹង​អាច​ដណ្តើមពាន Ballon d’Or (​បា​ឡុន ដ​រ​) បាន​សម្រាប់​ឆ្នាំ​នេះ​” ។​
​គួរបញ្ជាក់​ថា Manchester City នឹង​ត្រូវ​ជួប​ជាមួយ Bayern Munich ក្នុង​ការប្រកួត​ដំបូង​សម្រាប់​យុទ្ធនាការ Champions League នៅ​ថ្ងៃ​ពុធ​នេះ ៕

Sergio Aguero

មតិយោបល់