ព័ត៌មានជាតិ

អាមេរិក​ចង់​ឲ្យ​រុស្ស៊ី​ពួតដៃ​ជាមួយ​នឹង​ខ្លួន​វាយប្រហារ​ក្រុម​អ៊ីស្លាម​ផ្តាច់​ទឹកដី ISIL

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក John Kerry បាន​បញ្ចាក់​ថា ទីក្រុង​មូ​ស្កូរ​គួរតែ​រួម​កម្លាំង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ជាជាង​រារាំង​ការខិតខំ​របស់​អាមេរិក​នៅក្នុង​សង្គ្រាម​កម្ចាត់​ក្រុម​អិស្លាម​បង្កើត​ទឹកដី​ISIL ។ នៅក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​អាមេរិក​លោក ច​ន​ឃើ​រី​បញ្ចាក់​ថា ក្រុម​ឧទ្តាម ISIL កំពុង​បង្ក​គ្រោះថ្នាក់​ដល់​រុស្ស៊ី​និង​អាមេរិក ។ ក្រុម ISIL ក៏​បាន​គម្រាមកំហែង​ដោយផ្ទាល់​ដល់​មេដឹកនាំ​រុស្ស៊ី​វ្លា​ឌឺ​មៀ​ពូ​ទីន ហើយ​ព្យាយាម​បើក​ការវាយប្រហារ​រំដោះ​សាធារនរដ្ឋ Chechnya ។ ក្រុម​ISIL បាន​ប្រកាស់​ដោយ​បើក​ជំហរ​ពី​ការ​កាត់​ក្បាល​អ្នកសារព័ត៌មាន​អាមេរិក​២​រូប​ហើយ​គម្រាម​បើក​ការវាយប្រហារ ដូច​ថ្ងៃទី​១១​ខែ​កញ្ញា​ឆ្នាំ​២០០១​ក្នុង​ទឹកដី​អាមេរិក​។ ចំពោះ​ការ​គម្រាមកំហែង​បែបនេះ អាមេរិក​បាន​ប្រកាស់​គម្រោង​វាយប្រហា​រ​ទម្លាក់​គ្រាប់​ពីលើ​ដែនអាកាស់​ទៅលើ​ក្រុង ISIL នៅ​ស៊ី​រី​និង​អី​រ៉ាក់​។ ប៉ុន្តែ​គម្រោង​វាយប្រហារ​នោះ​រង​ការប្រឆាំង​ពី​ប្រទេស​រុស្ស៊ី​។​

​រដ្ឋាភិបាល​ទីក្រុង​មូ​ស្កូ បញ្ចាក់​ថា ប្រសិន​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​ទីក្រុង​ដា​ម៉ា​កាស់ ឬ​ក្រម​ប្រឹក្សា អ ស ប ទេ​នោះ​អាមេរិក​មិន​អាច​ទម្លាក់​គ្រាប់​បានឡើយ គឺជា​ការ​បំពាន​ទៅ​លើ​ច្បាប់​អន្តរជាតិ​។ លោក​ច​ន​ឃើ​រី​បញ្ចាក់​ថា ខ្ញុំ​សង្ឃឹមថា​រុស្ស៊ី​នឹង​យល​ពី​ការ​គម្រាមកំហែង​ពី​ក្រុម ISIL ដល់​មនុស្ស​គ្រប់គ្នា​លើ​ពិភពលោក ក្នុងនោះ​មាន​ទាំង​ប្រទេស​រុស្ស៊ី​ផងដែរ​។​ដូច្នេះ​រុស្ស៊ី​មិន​ត្រូវ​រារាំង​នោះឡើយ ត្រូវតែ​ចូលរួម​វាយប្រហារ​ទៅលើ​ក្រុម​នោះ​ទើប​ត្រឹមត្រូវ​។ នៅពេល​នេះ​ពលរដ្ឋ តំបន់​Chechnya ជាង​៨០០ ដែល​ចូលរួម​ជាមួយ​ក្រុមប្រឆាំង​វាយប្រហារ​ទៅ​លើ​រដ្ឋាភិបាល​លោក​ស៊ី​រី​ត្រូវគេ​សន្និដ្ឋាន​ថា​បាន​ចូល​

​ជាមួយ​ក្រុម ISIL ហើយ​ឡើង​គម្រោង​រំដោះ​តំបន់​របស់​ខ្លួន​ផងដែរ​។ កន្លងមក​ថ្មីៗ​អាមេរិក​ក៏​បាន​ស្នើ​ដល់​ភាគី​ចិន​ចូលរួម​ក្នុង​សម្ព័ន្ធមិត​វាយប្រហារ​ទៅលើ​ក្រុម ISIL ដោយ​ក្រុម​នេះ​ក៏​បាន​គម្រាមកំហែអ​វាយប្រហា​រ​ទៅលើ​ប្រទេស​ចិន​រំដោះ​តំបន់​ស៊ីន​ជាំ​ង​ដែលមាន​ជនជាតិ​ឥស្លាម​ភាគច្រើន​រស់នៅ​។ ការស្នើរ​របស់​អាមេរិក​ទៅលើ​ប្រទេស​ចិន​និង​រុស្ស៊ី​ឲ្យចូល​រួម​ក្នុង​សមរភូមិ​

​វាយប្រហារ​ក្រុម​ISIL ត្រូវបាន​អ្នកវិភាគ​ថា​ជា​យុទ្ធសាស្ត្រ​របស់​អាមេរិក​ក្នុង​ការអូសទាញ​ប្រទេស​ទាំង​ពីរ​ដែល​តែងតែ​ប្រឆាំង​អាមេរិក ឲ្យ​ជាប់ផុង​នៅក្នុង​សង្គ្រាម​នេះ​។​ផ្ទុយទៅវិញ​បើ​ប្រទេស​ទាំង​ពីរ​នៅ​តែ​រារាំង​នោះ អាមេរិក​ទុក​ឲ្យ​ក្រុម​នេះ​ធ្វើ​សកម្មភាព​តាម​តែ​ចិត្ត ដោយ​លទ្ធផល​ចុង​ក្រុង​គឺ​រុស្ស៊ី​ជា​អ្នកទទួលខុសត្រូវ ដែល​បាន​រារាំង​ឬ​មិន​ចូលរួម​ក្នុង​សង្គ្រាម​នោះ​។ សរុបសេចក្តី​បើ​រុស្ស៊ី​ចូលរួម​ឬ​ក៏​មិន​ចូលរួម ក៏​ប្រទេស​នេះ​ត្រូវតែ​មាន​កតព្វកិច្ច​ទទួលខុសត្រូវ បើ​ក្រុម​នេះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង​នោះ​៕​
​ISIL

មតិយោបល់