ហេតុការណ៍វាយគ្នាដ៏ធ្ងន់ធ្ងរដែលកើតឡើង នៅក្នុងការប្រកួតរវាងក្រុម Giugliano Ultras និង ក្រុម Virtus Volla ដែលឈានដល់ម៉ោងសម្រាកទៅហើយនោះ។
ក្នុងវិស័យកីឡាបាល់ទាត់របស់អ៊ីតាលី ក្នុងរយៈពេលប៉ុន្មាឆ្នាំចុងក្រោយមកនេះ បានពាំនាំ ម្តងហើយម្តងទៀត នូវការឌឺដង ដាក់គ្នា ដែលឈានដល់ថ្នាក់រឿងវ៉ាយតបគ្នានៅលើទីលាន។
ថ្មីៗនេះដែរ ការំលោភបំពានដ៏សាហាវមួយ បានកើតឡើង នៅក្នុងការប្រកួត លីករបស់អ៊ីតាលី រវាងក្លិប Giugliano Ultras និង ក្រុម Virtus Volla មានការប៉ះទង្គិចដ៏ខ្លាំងក្លា ខណឩៈដែលក្រុមអ្នកគាំទ្ររបស់ ក្លិប Giugliano Ultras វាយប្រហារទៅលើ កីឡាករ ក្លិប Virtus Volla នោះ ដោយការហេតុការណ៍ក្រោយការប្រកួតនេះដែរវាត្រូវបានធ្វើ និងកើតឡើងនៅ Mugnano, Naples ។
ហេតុការណ៍វាយគ្នា ដ៏កក្រើកនេះដែរវាបានកើតឡើង ក្រោយការសម្រាក ១៥ នាទី ក្នុងតង់ទី ១ ដោយមានក្រុមអ្នកគាំទ្ររបស់ Giugliano Ultras ជាង ៥០ នាក់ បានចុះមកវាយតប់អ្នកលេងរបស់ ក្លិប Virtus Volla ។ ជាលទ្ធផលដែលផ្តើមចេញពីការឌឺដងនេះ បានធ្វើឲ្យកីឡាករ ២ នាក់របស់ក្លិប Virtus Volla រងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាប់ភ្លាមៗផងដែរ។
ទន្ទឹមជាមួយនឹងគ្នានេះដែរប៉ូលិសក្នុងតំបន់កំពុងស៊ើបអង្កេតទៅលើ ហេតុការណ៍នេះ ខណៈដែល គ្រូបង្វឹករបស់ក្លិប Giugliano បានចេញសេចក្តីថ្លែងការណ៍សុំទោស ដល់អ្នកលេង និងគ្រូបង្វឹករួមទាំងបុគ្គលិករបស់ក្លិប Virtus Volla ៕
ទស្សនាវីដេអូ ក្រុមអ្នកគាំទ្រវាយតបកីឡាករ ដូចខាងក្រោមនេះ៖
មតិយោបល់