ព័ត៌មានជាតិ

រថយន្ត​កាមរី​ស្វិត​បុក​គែម​បង្ហូរទឹក​ចិញ្ចើម​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាល​អោយ​នារី​ម្នាក់​ស្លាប់​ភ្លាម​និង​រង​របួសធ្ងន​ស្រាល​៧​នាក់ នៅ​ក្រុង​បាន​លុង​

​ខេត្តរតនគិរី:​រថយន្ត​កាមរី​ស្វិត​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​បណ្តាលឲ្យ​រេ​ចង្កូត​ទៅបុក​គែម​បង្ហូរទឹក​តាម​ចិញ្ចើមថ្នល់​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាលឲ្យ​នារី​ម្នាក់​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ និង​រងរបួស​ធ្ងន់ ស្រាល ចំនួន​៧​នាក់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ខាងលិច​រង្វង់​មូល​ផ្លូវ​ចូល​រមណីដ្ឋាន​បឹង​យក្ស ស្ថិតនៅ​ភូមិ​លួ​ន សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤​។ លោក មឿង សារិទ្ធ ប្រធាន​ការិយាល័យ​ចរាចរ​ផ្លូវគោក បានឲ្យដឹងថា រថយន្ត​នេះ​បើកបរ​មាន​ទិសដៅ​ពី​កើត​មក​លិច លុះ​មកដល់​ចំណុចកើតហេតុ​អ្នកបើកបរ​បន្ថែម​ល្បឿន​ហួសកំណត់​ហើយ​អាច​បាត់បង់​ស្មារតី​ក៏​រេ​ចង្កូត​ទៅបុក​និង​គេ​ម​បង្ហូ​ទឹក​តាម​ចិញ្ចើម​ថ្នល់​បណ្តាលឲ្យ​រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាល​ឲ្យ​នារី​រូប​ស្អាត​ម្នាក់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ​ហើយ​អ្នករងរបួស​ធ្ងន់ ស្រាល​ចំនួន​៧​នាក់​។ លោក​បាន​បន្តទៀតថា រថយន្ត​ដែល​ក្រឡាប់​នោះ​មាន​ម៉ាក​កាមរី​ស្វិត ពណ៌​គ្រាប់​អម្ពិល ពាក់​ស្លាក​លេខ ង​.7611.​ភព 2 ហើយ​អ្នករួមដំណើរ​ទាំងអស់​មាន​ឈ្មោះ​ទី​១​អៀម ចាន់​ដេង ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​៤ សង្កាត់​កា​ចាញ ក្រុង​បាន​លុង​របួសធ្ងន់ ទី​២​ឈ្មោះ ហ៊ុន នាង ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង របួសស្រាល ទី​៣​ឈ្មោះ ពួក សុខ​ជាតិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង សិស្សសាលា​រង​បួស​ស្រាល ទី​៤​ឈ្មោះ ឈឹង សុ​រាជ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង មុខរបរ​ជាង​ឡាន រងរបួស​ធ្ងន់ ហូរ​ឈាម​តាម​ត្រចៀក ទី​៥ ឈ្មោះ ផល បញ្ញា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង អ្នកបើកបរ​រថយន្ត​រងរបួស​ធ្ងន់ បែកក្បាល​ខាងធ្វេង ទី​៦​ឈ្មោះ ហ៊ុន និត ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង (​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​) ទី​៧​ឈ្មោះ ចាន់ វ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរយ៉ាដាវ ជាង​ឡាន រងរបួស​បែកក្បាល​ខាងស្តាំ​(​ធ្ងន់​)​និង​ទី​៨ ឈ្មោះ ពៅ វណ្ណ: ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគិរី មុខរបរ​សិស្សសាលា រង​របួសស្រាល​។ ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចរាចរ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​វាស់វែង និង​បញ្ជួន​ជនរងគ្រោះ​ទាំង​៧​នាក់​សង្គ្រោះបន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រីឯ​សា​សព​នារី​ដែល​ស្លាប់​នៅ​កន្លែងកើតហេតុ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជាតិខ្មែរ នារី​ដែល​ស្លាប់​ចំ​រដូវ​ភ្ជុំបិណ្ឌ ដោយ​ក្តី​ទុកសោក​៕
Ratanakkiri

មតិយោបល់