ព័ត៌មានជាតិ

អាសូរណាស់! ហៅម៉ូតូឌុបជិះ បែរជាត្រូវបង់ប្រាណឲ្យអ្នករត់ម៉ូតូទៅវិញ

ប៉ៃលិនៈ កាលពីវេលាម៉ោង ២ និង ៣៥នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីរំលោភសេពសន្ថវៈមួយកើតឡើង ត្រង់ចំណុចផ្លូវបំបែកជាបួន អូរកម្មករ ស្ថិតភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះ ណ.ល ភេទស្រី អាយុ ២០ ឆ្នាំ មានទីលំនៅខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ ហ៊ីង ឈៀង ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះបានហៅជនសង្ស័យឲ្យឌុប ទៅផ្ទះមិត្តភ័ក្តនៅភូមិអូរឈើក្រំ រួចត្រលប់មកវិញ ជនសង្ស័យក៏ធ្វើសម្មកភាពចាប់រំលោភទៅលើជនរងគ្រោះបានសម្រេចតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់