បន្ទាប់ពីបង្កើនទំហំសុដន់ និង បបូរមាត់ ដោយចំណាយសរុប ជាង ៤៨ ០០០ ដុល្លារអាមេរិក នាង Victoria កាន់តែមានអារម្មណ៍ថាមានទំនុកចិត្ត និងរីករាយជាងមុនដោយមិនធ្លាប់មាន ។
នាង Victoria Wild អាយុ ៣០ ឆ្នាំ បានធ្វើការវះកាត់កែសុដន់ ៣ ដង ដោយសរុបជាទឹកប្រាក់ ជាង ៤ ម៉ឺនដុល្លារ ដើម្បីកែសុដន់ឲ្យធំ គេចចេញពីវិបត្តិសុដន់តូច ។ ដូចគ្នានេះដែរនាងក៏បានចំនាយ ទឹកប្រាក់ ៨ ពាន់ដុល្លារទៀត សម្រាប់ កែកុន ច្រមុំ បបូរមាត់ គូថ និងស្បែក ។
ស្ត្រីវ័យ ៣០ ឆ្នាំ ដែលមកពី ទីក្រុង Cannes ប្រទេសបារាំង ដែលជាតារាម៉ូដែល ដោយទឹកប្រាក់វះកាត់នេះ មិត្តប្រុសរបស់នាង ជាអ្នកផ្តល់ឲ្យ ។
ស្រីស្រស់រូបនេះបាននិយាយថា នៅពេលដែលនាងដើរតាមផ្លូវ មានមនុស្សជាច្រើនមើលមកនាង ហើយខ្ញុំចូលចិត្តជាមួយនឹងកាយវិការនេះ ។ ម្យ៉ាងវិញទៀតនេះជាសុបិន្តរបស់ខ្ញុំ ខណៈដែលមិត្តប្រុស ចូលចិត្ត របៀបតុក្កតាសិច ៕
មតិយោបល់