ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន ត្រូវរថយន្តបុក បាក់ជើងម្ខាង

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍វាងរថយន្តនិងម៉ូតូ វេលាម៉ោង៧និង២០នាទី នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសេង ប៊ុនរាជ្រ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ឃុំព្រែកខ្សាយ ស្រុកពាមរ៍ខេត្តព្រៃវែង បើកម៉ូតូស្គុបពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FQ-8261 ទិសដៅអ្នកលឿងទៅភ្នំពេញ។

ប្រភពដដែរបន្តរថា រថយន្តហីយ៉ាន់ដាយពណ័ខៀវ ប្រភេទដឹកទំនិញ ពាក់ផ្លាកលេខកណ្ដាល 2A-1724 បើកបរក្នុងទិសដៅភ្នំពេញទៅអ្នកលឿង បើកមកដល់ចំនុចខាងលើរថយន្តបានងាកឆ្វេងដៃ បំណងរកបត់ឆ្លងផ្លូវ ស្របពេលនោះម៉ូតូរបស់ជនរងគ្រោះបានបើកក្នុងទិសដៅស្របវ៉ារឺម៉កហើយក៏
ជ្រុលដល់ពាក់កណ្ដាលផ្លូវ ជិតបន្ទាត់កណ្ដាល ស្រាប់តែរថយន្តងៀកមកបុកម៉ូតូរបស់ជនរងគ្រោះ ចំពីចំហៀងខាងឆ្វេងបណ្ដាលឲ្យបាក់ជើងខាងឆ្វេងនៅកន្លែងកើតហេតុតែម្ដង រីឯអ្នកបើករថយន្តរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់៕

មតិយោបល់