ព័ត៌មានជាតិ

រថយន្តដឹកសាំង ptt បុករថយន្តលុចស៊ីស៤៧០ បង្កជាអគ្គិភ័យផ្ទុះឆេះ ស្លាប់ និងរបួស នៅកោះកុង

កោះកុង: នៅវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ មានករណីរថយន្តដឹកសាំងptt បាន
បុកគ្នាជាមួយរថយន្តលុចស៊ីស៤៧០ បង្កជាអគ្គិភ័យផ្ទុះឆេះ​រថយន្តសាំង បណ្តាលឲ្យមានរងបួសធ្ងន់២នាក់ និងស្លាប់មួយចំនួន នៅចំណុចចម្ការ
ឈ្មោះដន ភូមិអូរជ្រៅ​ឃុំបឹងព្រាវ​ ស្រុកស្រែអំបិល​ខេត្តកោះកុង​ ចន្លោះគីទ្បូមែត្រលេខ ១៤២-១៤៣ លើផ្លូវជាតិ ៤។

ជនរងគ្រោះ ត្រូវបានជួយសង្គ្រោះទៅកាន់មន្ទីរពេទ្យ ខណ:អ្នកស្លាប់មួយចំនួននៅពុំទាន់ដឹងច្បាស់នោះទេ ដោយក្រុមពន្លត់អគ្គិភ័យរបស់កម្លាំងអធិការដ្ឋាន កំពុងប្រតិបត្តិការជួយពន្លត់នៅទ្បើយ៕

មតិយោបល់