ស្ទឹងត្រែង៖កំលាំងការិយាល័យជំនួញគ្រឿងញៀននៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដឹកនាំដោយលោកវរៈសេនីយ៍ឯកសឿង ណុលប្រធានការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការ ចុះឃាត់ខ្លួនជនជនជាតិឡាវម្នាក់ រួមជាមួយគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)៩១៣,៥ក្រាមឆ្លងដែនចូលមកទឹកដីកម្ពុជា ត្រូវបានចាប់ឃាត់ខ្លួនញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តសាសួរ។
ប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យជនជាតិម្នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៧ ចម្ងាយពីច្រកទ្វាអន្តជាតិប្រហែលបីគីឡូម៉ែត្រ ស្ថិតក្នុងភូមិរិទ្ធសែន សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។
លោកវរៈសេនីយឯកសឿង ណុលប្រធានការិយាល័យចំនួញគ្រឿងញៀននៃមន្ទីរប្រឆាំងគ្រឿងញៀនបានអោយដឹងថាជនសង្ស័យជនជាតិឡាវម្នាក់នេះ មានឈ្មោះភួង លីហ្សាភុំសុវណ្ណ ភេទប្រុសអាយុ២៤ឆ្នាំមានទីលំនៅភូមិថ្មីស៊ីវិល័យ ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
លោកប្រធានការិយា័យនៃមន្ទីប្រឆាំងគ្រឿងញៀនបានបន្តអោយដឹងថាករណីឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ខាងលើកំលាំងរបស់លោក បានការស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ នៅតាមច្រកទ្វារខ្សែបន្ទាត់ព្រំដែន ដែលក្រុមឧក្រិដ្ឋជន តែងតែលបលួចធ្វើសកម្មភាពនាំគ្រឿងញៀនឆ្លងដែនចូលមកទឹកដីកម្ពុជា។តែដោយសារកំលាំងរបស់លោកមានការប្រុងប្រយ័ត្នខ្ពស់ទើបឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានបញ្ជូនមកស្នងការខេត្តធ្វើការសាកសួរ។គ្រឿងញៀនត្រូវបានធ្វើតេស្តរកសាធាតុញៀនចំពោះមុខជនសង្ស័យនឹងមានការចូលរួមពីលោស្រីស៊ុន យ៉ឺតព្រះរាជអាជ្ញារងផងដែរ។ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាវត្ថុតាងថ្នាំញៀន ដែលសមត្ថកិច្ចចាប់បានពិតជារបស់ខ្លួន ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យជនជាតិឡាវម្នាក់រួមនឹងងវត្ថុតាំងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៩១៣,៥ក្រាម ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង នាំខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់