ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ គ្រឿន និង ពែ​កមី ហែកកេរ្តិ៍​គ្នា​

ភ្នំពេញ​៖ តារា​កំប្លែង បងប្អូន របស់​ស្ថានីយ៍ទូរទស្សន៍ CTN នាយ គ្រឿន និង​នាយ​ពែ​កមី ប្រឡូក​ក្នុង​ពិភព​សិល្បៈ​មិន​បាន​ប៉ុន្មាន​ផង កេរ្តិ៍ឈ្មោះ ចាប់ផ្តើម​កក្រើក តាមរយៈ​ការផ្តល់​សំណើច ឲ្យ​ទស្សនិកជន ទូទាំង​ប្រទេស ដោយ​ឲ្យ​ផ្ទុះសំណើច​មិន​ជិន​ណាយ ។
​កំប្លែង​ជាច្រើន​របស់ ពែ​កមី និង នាយ​គ្រឿន តាមរយៈ​កម្មវិធី​ផ្សេង​របស់ ស្ថានីយ៍ទូរទស្សន៍ CTN តែងតែ​ញ៉ាំង​ឲ្យ​ទស្សនិកជន​សើច និង​តាមដាន​មិន​អាកខាន ឡើយ ដើម្បី​ទទួលយក​ទស្សនីយភាព​សើច​មិន​រីងស្ងួត ។​

​តារា​កំប្លែង​ពីរ​ដួង ដែល​ជា​បងប្អូន​បង្កើត​និង​គ្នា​នេះ ត្រូវបាន​ទស្សនិកជន​ទទួលស្គាល់​បំផុត ដោយ​រុញ​រលក​មុន ឲ្យ​កប់​សូន្យ ទៅ​នឹង​ច្រាំង និង​ជា​តារា​កំប្លែង​ដែល​មាន​ឥទ្ធិពល​បំផុត ក្នុង​ពិភព​សិល្បៈ នាពេល​បច្ចុប្បន្ន​នេះ ។
​ដើម្បី​ផ្តល់​ជា​សំណើច បន្ត តាមរយៈ​ឃ្លិប​វិដេអូ មួយ ដោយ​នាយ គ្រឿន និង​នាយ​ពែ​កមី​បាន​ហែកកេរ្តិ៍​គ្នា ទៅវិញទៅមក តែ​វា​គ្រាន់តែ​ជា​អត្ថន័យ​កំប្លែង ដែល​លាយឡំ​ជីវិត​ពិត​តិច​តូច​តែប៉ុណ្ណោះ ៕
​ទស្សនា កំប្លែង ដ៏​ផ្ទុះសំណើច ដែល​សម្តែង​ដោយ ក្រុម​កំប្លែង CTN ដូចខាងក្រោម​នេះ ៖

មតិយោបល់