ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ “​ខ្ញុំ​ខ្លាច​ហើយ​លុយ​” មាន​អ្នក​មើល​ជាង ១ លាន​ដង មិន​ធ្លាប់​មាន​នៅ​កម្ពុជា​

​ភ្នំពេញ ៖ បទ “​ខ្ញុំ​ខ្លាច​ហើយ​លុយ​” របស់​តារាចម្រៀង​សំនៀង​ស្អក ខេ​ម គ្រាន់​តែ​ចេញ​ភ្លាម​ទទួលបាន ការគាំទ្រ មិន​គួរឲ្យ​ជឿ ដោយ​មាន​អ្នកគាំទ្រ​ដ៏​ច្រើន​លើសលប់ ។ បទ​នេះ​ដែរ ជា​ស្នាដៃ​និពន្ធ ទំនុកច្រៀង​កវី​វ័យក្មេង យឹម តា​ស្រង់ ដែល​ជា​កវី​មាន​ឥទ្ធិពល​បំផុត ប្រចាំ​ទ្រនំ​ថោ​ន ។​

បទ “​ខ្ញុំ​ខ្លាច​ហើយ​លុយ​” អាច​និយាយថា​ជា​បទ​ប្រចាំឆ្នាំ និង​មាន​អត្រា​កម្រ​តិ​ខ្ពស់បំផុត ដោយ​មាន​អ្នក​ចុច​មើល​រហូត​ដល់​ទៅ 1,015,294 ដង ខណៈ​ដែល​បទ​នេះ​បង្ហោះ​ដោយ គណនី​ដែល​ប្រើ YouTube ឈ្មោះ Khmer Song កាលពី​ថ្ងៃ​ទី ២៩ ខែ ឧសភា ឆ្នាំ ២០១៤ នេះ ។​
​នេះ​ជា​លើក​ទី ១ ហើយ​ដែល​មាន YouTube ខ្មែរ ប្រើ​រយៈពេល​ខ្លី​មាន​អ្នក​ចុច​មើល​លើសលប់ ដែល​មិន​ធ្លាប់​មាន​ពីមុនមក ។​
​សូម​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

មតិយោបល់