ភ្នំពេញ៖បុរសម្នាក់រងរបួសធ្ងន់ដេកក្បែរចិញ្ចើមផ្លូវត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋានចុះមកអន្តរាគមន៍បន្ទាប់ពីត្រូវបុរស3ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយពូថៅកាំបិតធ្វើសកម្មភាពវាយកាប់ទៅលើបុរសរងគ្រោះរួចជិះម៉ូតូគេចខ្លួនបាត់អស់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 4 និង 40 នាទីទៀបភ្លឺថ្ងៃទី 26 ខែកញ្ញាឆ្នាំ 2014 ត្រង់ចំណុចមុខផ្ទះលេខ10 ក្បែរកន្លែងលក់កង់ 24 ម៉ោងតាមបណ្ដោយផ្លូវ 105 ស្ថិតក្នុង សង្កាត់បឹងព្រលឹត ខណ្ឌ 7 មករា។
បុរសរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេព្រោះសន្លប់ស្ដូកស្ដឹង។
បើតាសម្ដីបុរសម្នាក់ដែលបានឃើញហេតុការណ៍បានអោយដឹងថាគាត់ឃើញបុរសរងគ្រោះកំពុង ដើរថ្មើរជើងតាមបណ្ដោយផ្លូវ105 ទិសដៅពីត្បូងទៅជើងស្រាប់តែមកដល់ចំណុចកើតហេតុក៏មានបុរស 3 នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមធុនសេ 125 ពណ៌ខ្មៅមិនចាំស្លាកលេខ ប្រដាប់ដោយពូថៅកាំបិត និងច្រវ៉ាក់ដែកមកវាយកាប់លើបុរសរងគ្រោះបណ្ដាលអោយបែកក្បាលមុខមាត់ចេញឈាមសន្លប់ស្ដូកស្ដឹងក្បែរចិញ្ចើមផ្លូវហើយបុរសទាំង 3 នាក់នោះក៏បានឡើងម៉ូតូជិះគេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីព្យាបាលរបួសនិងរងចាំដាក់ពាក្យបណ្ដឹងជាក្រោយ៕
មតិយោបល់