ព័ត៌មានជាតិ

រថយន្ត​ឡិច​ស៊ី​ស​បើក​រេ​ចង្កួត​បញ្ច្រាស​ទៅ​បុក​រថយន្ត​កុងតឺន័រ​រង​ការខូចខាត​យ៉ាងដំណំ​

​ភ្នំពេញ​៖​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​បាន​បើករថយន្ត​ឡិច​ស៊ី​ស​ក្នុង​ល្បឿន​ហើយ​ជ្រុល​ទៅបុក រថយន្ត​កុងតឺន័រ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​បណ្តា​យ​ឲ្យ​ទាំង​ទាំង​ពីរ​រង​ខូច​ខាត់​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី ទាបភ្លឺ ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​វាំង តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វត្ថ​ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌ​ដូនពេញ ។​

​តាម​ប្រភព​ព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌ ស្ក​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-4028 បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ស្បែក​ខ្មៅ​និង​រួប​ដំណើរ​ជាមួយ​នារី​ម្នាក់​ទៀត បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វត្ថ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រាប់​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​រថយន្ត​ឡិច​ស៊ី​ស រេ​ចង្កួត ជ្រុល​មក​បុក​គ្នា​ជាមួយ​រថយន្ត​កុងតឺន័រ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-3718 ដែល​បើកបរ បញ្ច្រាសទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​បណ្តាលឲ្យ​រថយន្ត​ឡិច​ស៊ីស ខ្ទេច​រួញ​តែ​អ្នក​នៅ​ក្នុង​រថយន្ត​ឡិច​ស៊ី​ស គ្រាន់ រង​របួសស្រាល​ដោយសារ​មាន​ពោង​សុ​វត្ថ​ភាព​កា​ពារ មិនដឹង​យ៉ាងណា​នោះទេ រឺឯចំណែក រថយន្ត​កុងតឺន័រ​វិញ​បាន​រង​ការខូចខាត​ផ្នែក​ធុង​ប្រេង​ក៏​ជា​សំណាង​ដែរ​ដែល​ធុង​ប្រេង​នេះ​ជា​ប្រេង​ម៉ា​ស៊ុត​បើក​សាំង​វិញ​ប្រហែល​ផ្ទុះ​ឆេះ​មិនដឹងថា​មាន​មនុស្ស​របួស​ប៉ុន្មាន​នាក់​នោះទេ ។​

​ក្រោយពេល​កើតហេតុ​នគរបាល​ចរាចរ​ខណ្ឌ​បាន​ចុះ​អន្តរាគមន៍​វាស់វែង​យក​រថយន្ត​បង្ក​ទាំង​ពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​រាជធានី​ដើម្បី​រងចាំ​ការដោះស្រាយ​គ្នារ​តាមច្បាប់​៕
2014-09-26_123826
2014-09-26_123845

មតិយោបល់