ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្តាលឲ្យលោកតាម្នាក់រងរបួសធ្ងន់ចំណែកចៅស្រីធ្លាយខួរស្លាប់

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យក្មេងស្រីអាយុប្រមាណ៧ឆ្នាំម្នាក់ ធ្លាយខួរស្លាប់នៅនឹងកន្លែង ចំណែកជីតារងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះទៅមន្ទីរពេទ្យខេត្ត ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទី ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងមុខពេទ្យអនាម័យ ក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយ រៀង ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញជីតា និងចៅស្រីរងគ្រោះ ទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ ស្វាយរៀង 1F-1926 ក្នុងទិសដៅពីលិចទៅកើតខណ:ដែលមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួន ម៉ូតូជនរងគ្រោះ បានបត់ទៅទិសខាងជើង ក្នុងគោលបំណងទៅលេងផ្ទះអ៊ុំ ស្រាប់មានរថយន្តប្រភេទទេសចរណ៍ដឹកកម្មករមួយ គ្រឿង ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ កំពង់ចាម 3A-0627 បានបើកយ៉ាងលឿន មកបុកចំពាក់កណ្តាល ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យខ្ទៀតចៅស្រីធ្លាក់ពីលើម៉ូតូចូលខាងក្រោមកង់រថយន្ត កិនចំក្បាលធ្លាយខួរស្លាប់ យ៉ាងអាណោចអាធម័ ចំណែកជីតាដួលបោកទៅលើដងផ្លូវរងរបួសធ្ងន់ ម៉ូតូវិញរងការខូចខាតយ៉ាងដំណំ ។ ក្រោយពីកើតហេតុ អ្នកបើកបររថយន្តបង្ករ បានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្ត បង្ករ និងកម្មករយំសោកអាណិតដល់ក្មេងស្រីស្លាប់និងសំឡេងសាច់ញាតិទួញសោក យំអោបក្មេងសព ក្មេងស្រី នៅលើផ្លូវផងដែរ។ហើយសូមបញ្ជាក់ផងដែរ ចំពោះអត្តសញ្ញាណរបស់ជីតា និងចៅស្រីរងគ្រោះខាងលើ សមត្ថកិច្ច​នៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយនោះទេ។

បន្ទាប់ពីហេតុការណ៏នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៏ខេត្ត បានចុះមកធ្វើការពិនិត្យនិងវាស់​វែងដល់កន្លែងកើតហេតុ និងបាននាំយក រថយន្តបង្ករ និងម៉ូតូរបស់ជនរងគ្រោះយកទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៏ខេត្តស្វាយរៀង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់ ចំណែកសាកសពជនរង​គ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ដោយឡែកសម្រាប់ជីតាវិញ កំពុងជួយ​សង្គ្រោះបន្ទាន់ ប៉ុន្តែមានសង្ឃឹមតិចណាស់ ដោយសារតែអាការ:ធ្ងន់ធ្ងរពេក៕

រថយន្តបុកម៉ូតូ

រថយន្តបុកម៉ូតូ

រថយន្តបុកម៉ូតូ

រថយន្តបុកម៉ូតូ

រថយន្តបុកម៉ូតូ

មតិយោបល់