ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Liam Hemsworth និយាយ​ពី​ចំណង​ស្នេហ៍​បែកបាក់​ជាមួយនឹង Miley Cyrus

​តារា​សម្តែង Liam Hemsworth បាន​ចេញ​មុខ​បញ្ជាក់​ពី​មូលហេតុ​ចំណង​ស្នេហ៍​បែកបាក់ រវាង​ខ្លួន និង តារាចម្រៀង​សិច​ស៊ី​នាង Miley Cyrus ។​
​គូស្នេហ៍​នេះ បាន​លុបចោល​នៃ​ចំណង​ស្នេហ៍​របស់ខ្លួន ដោយ​ហៀបនឹង​ចូល​រោងការ​ទៅហើយ កាលពី​ឆ្នាំទៅ ដោយ​ក្នុង​នោះ តារា​សម្តែង Liam Hemsworth តែងតែ​រក្សា​នូវ​ការសម្ងាត់​ចំពោះ​មូលហេតុ​ដែល​បែកបាក់ ខណៈ​ដែល Miley Cyrus តែងតែ​ធ្វើឲ្យ​មាន​រឿងរ​ន្ធ​ត់​កើតឡើង​។​
Miley Cyrus
​ថ្មីៗ​នេះដែរ តួ​ប្រុស​ដ៏​ស្រស់​សង្ហារ​នេះ បាន​ផ្តល់​បទ​សម្ភាស​ឲ្យ​ទស្សនាវដ្តី Nylon ជា​លើកដំបូង ដោយ​បង្ហាញ​ពី​អតីត​ចំណង​ស្នេហ៍​របស់ខ្លួន ជាមួយនឹង Miley Cyrus ថា “​គ្មាន​អ្វី​និយាយ​ច្រើន​ទេ​ចំពោះ​រឿង​នេះ រវាង​ពួកយើង​គឺ​គ្មាន​ជម្លោះ​ឡើយ​” ។​
​គាត់​បាន​ពន្យល់ថា យើង​គ្មាន​ជម្លោះ​អ្វី​នោះទេ ដោយ​បែកបាក់​គ្នា​យ៉ាង​ស្រួល​បំផុត នោះ​គឺ​ការមិនចុះសម្រុង​និង​គ្នា​តែ​ប៉ុណ្ណោះ ហើយ​មិន​ដូច​អ្វី​ដែល​សារព័ត៌មាន​ចុះផ្សាយ​កន្លងមក​៕​

មតិយោបល់